ជាតិ
សង្គមជាតិ
អ្នកខេត្តកោះកុង មានកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតនៅទីសាធារណៈ
20, May 2021 , 8:59 pm        
រូបភាព
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
ដោយ:
ភ្នំពេញ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដាក់ចេញនូវកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅទីសាធារណៈ សម្រាប់ពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ តាមអភិបាលខេត្តកោះកុង វិធានការនេះ គឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

 
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី១៩ ខែឧសភា ថា ពលរដ្ឋដែលស្ថិតនៅក្នុងផ្សាររដ្ឋ ផ្សារឯកជន គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន វត្តអារាម ព្រះវិហារ ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ទីតាំងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងផ្ទះសំណាក់ គឺត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ 
 
សូមជម្រាបថា គិតមកទល់ពេលនេះ មានខេត្តរាជធានីភ្នំពេញ ព្រៃវែង កណ្តាល ព្រះសីហនុ សៀមរាប កំពង់ចាម ស្វាយរៀង តាកែវ  និងបន្ទាយមានជ័យ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងដែរ៕
 
 

Tag:
 កាតព្វកិច្ចពាក់ម៉ាស់
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com