កីឡាអន្តរជាតិ
អន្តរជាតិ
អាវរដូវកាលថ្មីរបស់ Juventus ដែលផលិតនៅកម្ពុជា មាតម្លៃ១៧០ដុល្លារ
20, May 2021 , 9:29 pm        
រូបភាព
Juventus បានបង្ហាញ និងប្រើឈុតសម្លៀកបំពាក់សម្រាប់រដូវកាលថ្មី ២០២១-២២ របស់ខ្លួនហើយ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលពួកគេយកឈ្នះ Atalanta ២-១។ ឯកសណ្ឋានដែលជាផលិតផលរបស់ក្រុមហ៊ុន Adidas នេះ ត្រូវបានផលិតនៅកម្ពុជា ដោយក្លិបសេះបង្កង់ដាក់លក់ក្នុងតម្លៃ ១៣៩,៩៥អឺរ៉ូ (១៧០ ដុល្លារអាមេរិក)។



ឈុតថ្មីរបស់ Juventus សម្រាប់ប្រើប្រាស់ក្នុងដីរដូវកាលក្រោយ នៅតែមានសណ្ឋានដដែលគឺមានអាវពណ៌ខ្មៅឆ្នូតស ជាមួយខោស និងមានឡូហ្គូក្លិបពណ៌មាស។ ដោយឡែកឈុតក្រៅដីមានចំនួនពីរឈុតទៀត ក្នុងនោះមានអាវពណ៌ខ្មៅ ជាមួយខោខ្មៅ និងអាវខៀវលាយជាមួយស និងលឿង ជាមួយខោខៀវ។
 
អាវដែលត្រូវពាក់ប្រកួតក្នុងដីរបស់ក្រុមសេះបង្កង់ ត្រូវបានផលិតនៅក្នុងទឹដីប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនសម្ភារកីឡាដ៏ល្បីលំដាប់ពិភពលោក Adidas។ ក្លិបបានដាក់លក់អាវនេះជាផ្លូវការផងដែរ នៅលើបណ្តាញសង្គម និងវេបសាយផ្លូវការរបស់របស់ខ្លួន ដោយក្នុងមួយអាវតម្លៃ ១៧០ដុល្លារអេមេរិក។
 

នេះមិនមែនជាលើកទីមួយឡើយ ដែលឈុតខោអាវកីឡារបស់ក្រុមកីឡាបាល់ទាត់ល្បីៗកម្រិតពិភពលោក មានបង្ហាញឈ្មោះទីតាំងផលិតនៅកម្ពុជា។ កន្លងមកឈុតសម្លៀកបំពាក់របស់ក្រុមជម្រើសជាតិអង់គ្លេសដែលមានការឧបត្តម្ភពីក្រុមហ៊ុន Nike ក៏ផលិតនៅកម្ពុជាដែរ៕
 

Tag:
 Juventus
© រក្សាសិទ្ធិដោយ thmeythmey.com