កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Zibo Cuju នៅចិនបង្ខំឲ្យគ្រូបង្វឹកដាក់កូនប្រុសខ្លួន ដែលមានទម្ងន់១២៦គីឡូចូលលេងបាល់ទាត់
21, May 2021 , 2:13 pm        
រូបភាព
ដោយ៖ជា យូគៀង
បុរសដែលជាសេដ្ឋីប្រាក់លាននៅចិនម្នាក់ បានចំណាយលុយដល់ច្រើនទិញក្លិបបាល់ទាត់មួយ ដែលទើបនឹងឡើងមកកាន់លីគទីពីរនៃក្របខ័ណ្ឌលីគកំពូល Chinese League 2 ព្រមទាំងបានយកអាវដែលមានលេខ១០ សម្រាប់ពាក់ដោយខ្លួនគាត់ផ្ទាល់ នឹងបង្ខំឲ្យគ្រូបង្វឹកដាក់កូនរបស់គាត់លេងរៀងរាល់ការប្រកួត។


 
លោក He Shihau ដែលមានវ័យ ៣៥ឆ្នាំ បានក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្លិបបាល់ទាត់ Zibo Cuju FC ដែលក្លិបមួយនេះ បានឈ្នះការប្រកួតនៅលីគទីបី ហើយទើបតែនិងឡើងមកកាន់លីគទី២នៃប្រទេសចិន Chinese League 2 នារដូវកាលនេះ។ ប៉ុន្តែក្រុមរបស់លោក Shihua ហាក់ធ្វើមិនបានល្អនោះឡើយ ដោយក្នុងរដូវកាលថ្មីនេះ ក្រុមរបស់លោករកបានតែមួយពិន្ទុប៉ុណ្ណោះ ក្នុង៥ប្រកួតកន្លងមក ហើយក្លិបកំពុងឈរក្នុងបាតតារាង។
 


ទោះជាយ៉ាងនេះក្តីរចនាសម្ព័ន្ធរបស់ក្លឹបទាំងមូលហាក់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Shihua ទាំងមូល ។ ដោយសារអ្វីទាំងអស់ស្ថិតក្រោមដៃរបស់លោក Shihua ដូច្នេះលោក បានតម្រូវឲ្យក្លិបដាក់រូបលោក និងកូនចូលប្រកួតទៀតផង។ ក្នុងខែឧសភាពេលថ្មីៗនេះលោក Shihua បានចូលប្រកួតជាលើកដំបូង ដោយលោកបានយកអាវដែលមានលេខ១០ មកពាក់ផ្ទាល់ ប៉ុន្តែរយៈពេលប្រកួតក្រោយៗមក លោកបានបង្ខំឲ្យគ្រូបង្វឹកគឺលោក Hongyi Huang ដាក់កូនរបស់លោក ដែលមានទម្ងន់ដល់ទៅ១២៦គីឡូក្រាមឲ្យចូលលេងរាល់ការប្រកួត។ 
កាលពីថ្ងៃទី១៦ខែឧសភា ក្លិប Zibo Cuju បានដាក់កូនរបស់លោក Shihua ចូលលេង ខណៈក្រុម Zibo Cuju បានចាញ់ក្រោមថ្វីជើងក្រុម Shaanxi Chang’an។ លោក Shihua បានរំពឹងទៀតថា នៅប្រកួតក្រោយៗកូនប្រុសរបស់លោកនឹងអាចចូលប្រកួតបន្តទៀត។
 
នៅលើបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិកោតសរសើដល់កូនរបស់លោក Shihua ថា មានទេពកុសល្យអាចនឹងបន្តអាជីពជាកីឡាករបាល់ទាត់បាន ប៉ុន្តែក៏មានមតិអវិជ្ជមានដែរថា៖«នៅពេលឪពុកអ្នកមានលុយអ្នកអាចធ្វើអ្វីតាមតែចិត្តគេក៏បាន»។



 
 

© រក្សាសិទ្ធិដោយ thmeythmey.com