កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កានូកម្ពុជា​ក្នុងវិញ្ញាសា​ចម្ងាយ​៥០០ម៉ែត្រអស់​ឱកាស​ដណ្តើមយក​មេដាយ
12, Dec 2013 , 11:36 am        
រូបភាព
 កីឡាករ អ៊ិន ភារី បាន​ទទួល​រងនូវ​ការ​ខក​ចិត្ត​លើ​ការ​ប្រកួត​កីឡា​ប្រណាំងទូក​កានូ ក្នុងវិញ្ញាសា​៥០០ម៉ែត្រ ដោយ​រូប​គេ​បាន​បញ្ចប់​ក្នុងចំណាត់​ថ្នាក់​ចុង​ក្រោយ​ ក្នុងចំណោម​កីឡាករ​ដែល​ចូល​រួម​ទាំង​៦នាក់នាក់។



ការ​ប្រកួត​ដែល​ត្រូវ​បាន​រៀបចំឡើង​នៅ​ក្នុង​អាង​  Ngalike Dam នា​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ កីឡាករ​ឥណ្ឌូនេស៊ី Spensstuber Mehue ដណ្តើម​បាន​មេដាយ​មាស​ កីឡាករមីយ៉ាន់ម៉ា Win Htike បាន​មេដាយប្រាក់ ខណៈ​ Rungsawan Suansan របស់ថៃ បាន​មេដាយសំរិទ្ធ។

កីឡាករ​ផ្សេងទៀតដែលមិន​ទទួល​បាន​មេដាយ ប៉ុន្តែ​ទៅ​ដល់​ទីមុន​ កីឡាករ អ៊ិន ភារី របស់កម្ពុជា រួមមាន កីឡាករហ្វីលីពីន Hermie Macaranas និង​កីឡាករវៀតណាម Van Long Tran៕

© រក្សាសិទ្ធិដោយ thmeythmey.com