កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុម​ប្រណាំង​កង់​បណ្តាក់​របស់កម្ពុជា​បញ្ចប់​ចំណាត់​ថ្នាក់​ចុងក្រោយ​គេ
12, Dec 2013 , 11:58 am        
រូបភាព
 កីឡាករ​ប្រណាំងកង់​កម្ពុជា៤រូប គឺ ញ៉ុញ ឡុញ កែវ រដ្ឋា ហេង ស៊ីវឡាង និង​ហេង ស៊ីវហ្គេច បាន​ទទួល​រងនូវ​ការ​ខក​ចិត្ត​លើ​វិញ្ញាសា​ប្រណាំង​កង់បណ្តាក់​ចម្ងាយ១៦,៤គីឡូម៉ែត្រ Team Mountain Bike Cross Country (Relay) ដោយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​៦ក្រុម​ដែល​បាន​ចូល​រួម​ប្រកួត​នា​ថ្ងៃ​ព្រហស្បតិ៍នេះ។



សម្រាប់​ការ​ប្រកួតលើ​វិញ្ញាសានេះ ក្រុម​កីឡាករ​ឥណ្ឌូនេស៊ី ទទួល​បានមេដាយមាស ក្រុម​កីឡាករ​ថៃ បាន​មេដាយ​ប្រាក់ និង​ក្រុមកីឡាករវៀតណាម បាន​មេដាយ​សំរិទ្ធ។ ក្រុម​ពីរ​ផ្សេងទៀត​ដែល​នាំមុខ​ក្រុម​កម្ពុជា ប៉ុន្តែមិន​បាន​ទទួល​មេដាយ​រួមមាន ក្រុម​ម៉ាឡេស៊ី និងក្រុម​ម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕

© រក្សាសិទ្ធិដោយ thmeythmey.com