កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ ជ​ម្រើស​ជាតិ​បា​ល់បោះ កម្ពុជា​ចាញ់​ថៃ ៦៧​-៨០
12, Dec 2013 , 12:34 pm        
រូបភាព
ការប្រកួតជាមួយ​ជម្រើស​ជាតិ​ថៃ។ រូបថត Ken Gadaffi
ការប្រកួតជាមួយ​ជម្រើស​ជាតិ​ថៃ។ រូបថត Ken Gadaffi
ដោយ:
ក្រុម​កីឡា​បាល់បោះជម្រើស​ជាតិ​​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​អ្នក​ជិត​ខាង​ថៃ ដោយ​លទ្ធផល​សរុប ៦៧ ទល់ ៨០ ក្នុង​ការ​​ប្រកួត​វិលជុំ កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣ នៅ​ប៉ុន្មាន​នាទីមុន​នេះ ដែល​រៀប​ចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​កីឡដ្ឋាន Zayar Thiri Indoor Stadium នៃ​ក្រុង​ណៃពីដរ។

 

គិត​លទ្ធផល​សរុប​ទាំង ៤ ជុំ កម្ពុជា ចាញ់​ថៃ ២០ ទល់ ១៦ ក្នុង​ជុំ​ដំបូង, ចាញ់ ២៤ ទល់ ១១ នៅ​ជុំ​ទី ២ និង បន្ត​ចាញ់ ២០ ទល់ ១៧ នៅ​ជុំ​ទី៣ ប៉ុន្ដែ​ឈ្នះ ២៣ ទល់ ១៦ នៅ​ជុំ​ចុង​ក្រោយ ដោយ​សរុប​លទ្ធផ​ល កម្ពុជា​ ចាញ់​ ថៃ ៨០ ទល់​ ៦៧ ។  

កីឡាករ ​កូន​ខ្មែរ- អាមេរិក Dominic Dar ជា​អ្នក​រក​ពិន្ទុ​ឲ្យ​​ក្រុម​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់ ៤១ ពិន្ទុ​ម្នាក់​ឯង។  

លទ្ធផ​ល ៤ ប្រកួត​កន្លង​មក​របស់​កម្ពុជា​គឺ​ឈ្នះ ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ៧៥ ទល់ ៦០ តែ​ចាញ់​ម៉ាឡេស៊ី ៧៣ ទល់ ៥៨ និង ចាញ់​ហ្វីលីពីន​ធ្ងន់​ករ​ ១០៧ ទល់ ៥៧។ នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់​ស្អែក​នេះ កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​សិង្ហបុរី​ម្ដង ក្រោ​យមក​​ជូប ឥណ្ឌូ​ណេស៊ី នៅ​ថ្ងៃ​ទី ១៥ ធ្នូ៕      

© រក្សាសិទ្ធិដោយ thmeythmey.com