ជាតិ
៥ខែ ស្វាយស្រស់ជាង១៥ម៉ឺនតោន ត្រូវបាននាំចេញទៅក្រៅប្រទេស
01, Jun 2021 , 2:34 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ដោយ:
ត្រឹម៥ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ចំនួន ១៥៦,៧២៤ តោន ទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញ កសិផលក្រៅពីស្រូវ-អង្ករ ចំនួន ៣ ,០៩៩ ,០២៣តោន ដែលកើនឡើង៦៧ភាគរយ បើធៀបនឹង៥ខែ នៅឆ្នាំ២០២០ ចំនួន ១, ៩៩៤ ,៨៦២តោន។

 
ស្វាយស្រស់ជាង១៥ម៉ឺនតោនរបស់កម្ពុជា បាននាំចេញទៅកាន់ប្រទេសវៀតណាម ចំនួន ១៣៦, ១០២តោន, ថៃ ២០, ២១៩តោន, ហុងកុង ៥០តោន, កូរ៉េ ១២៤តោន, សិង្ហបុរី ១៦ តោន និងចិន ២១១តោន។
 
សូមបញ្ជាក់ថា ត្រឹម៥ខែនេះ ការនាំចេញកសិផលទាំងអស់ទៅទីផ្សារបទេសចំនួន ៥៧ប្រទេស មានបរិមាណសរុប ៤, ១៨៧, ២៥៧ តោន  ដែលកើនឡើង ៨៩ភាគរយ។ 
ចំពោះតម្លៃដែលទទួលបានពីការនាំចេញកសិផលជិត៦០មុខ ក្រៅពីស្រូវ-អង្ករ មានទឹកប្រាក់ ១ ,៧៩៩, ៦២០, ៣១៣ដុល្លារអាមេរិក។តាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម ៕
 

Tag:
 ស្វាយស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com