កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ឱ្យនាឡិកានិងឡាន Range Rover ដល់បុគ្គលិក Man City មុនចាកចេញ
02, Jun 2021 , 3:15 pm        
រូបភាព
Sergio Aguero ផ្តល់កាដូអនុស្សាវរីយដល់បុគ្គលិកក្លិប Manchester City ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាននាឡិកាដៃ និងឡាន Range Rover Evoque មួយគ្រឿង បន្ទាប់ពីរូបគេត្រូវផ្លាស់ទៅចូលរួមជាមួយ Barcelona។


 
Aguero សម្រេចទៅចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃផ្ទេរ និងយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្រុមយក្សអេស្ប៉ាញ ក្រោយចប់កិច្ចសន្យានៅ Etihad។ ខ្សែប្រយុទ្ធអាហ្សង់ទីនបានជួយក្លិបឈ្នះ Premier League ៥លើក មុនលាមិត្តរួមក្រុម និងបុគ្គលិកដែលធ្លាប់រួមរស់ជាមួយគ្នារយៈពេល១០ឆ្នាំ។ 
 
Aguero ដែលជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេជាប្រវត្តិសាស្ត្រ Man City ចំនួន ២៥៧គ្រាប់ បានធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលមុនចាកចេញពីទឹកដីអង់គ្លេស។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បានចំណាយប្រាក់ដ៏ច្រើនដើម្បីធ្វើការដូផ្តល់ជូនបុគ្គលិករបស់ក្លិបមេឃខៀវទាំងអស់ ដោយក្នុងម្នាក់ៗនាឡិកាដៃមួយ និងរថយន្តមួយគ្រឿង។


 
នាឡិកាដៃម៉ាក Tag Heuer ដែលមានឆ្លាក់ Gracias Kun Aguero មានតម្លៃជាង១៨០០ដុល្លារអាមេរិក រួមជាមួយរថយន្ត Range Rover Evoque តម្លៃជាង៤ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់ Aguero ដើម្បីជូនដល់សមាជិកបុគ្គលិកទាំងអស់របស់ Man City។
 
 
Aguero រីករាយនឹងលទ្ធផលដែលរូបគេទទួលបានជាមួយក្រុមចាស់ និងចង់បង្ហាញការដឹងគុណចំពោះក្រុមការងារ តាមរយៈការផ្តល់ការដូអនុស្សាវរីយនេះ។ កន្លងមក រូបគេតែងតែចំណាយប្រាក់មួយចំនួនក្នុង១ឆ្នាំ ពីរដងសម្រាប់បុគ្គលិកជារៀងរាល់ឆ្នាំ៕
 

Tag:
 Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com