COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩លើពិភពលោកឡើងដល់ជាង៣,៧លាននាក់
03, Jun 2021 , 5:29 pm        
រូបភាព
ឥណ្ឌាមានអ្នកស្លាប់ជាង៣៣
ឥណ្ឌាមានអ្នកស្លាប់ជាង៣៣
ដោយ: ថ្មីៗ
ករណីស្លាប់ដោយសារកូវីដ-១៩ឡើងដល់ជាង៣,៧លាននាក់ហើយដោយគិតត្រឹមថ្ងៃទី៣ ខែមិថុនា នេះ ក្នុងចំណោមអ្នកឆ្លងសរុបជិត១៧២,៥លាននាក់។ អ្នកជំងឺជាង១៥៥លាននាក់ក៏បានជាសះស្បើយផងដែរ។

 
សហរដ្ឋអាមេរិកមានអ្នកស្លាប់ជាង៦១ម៉ឺននាក់ក្នុងចំណោមជាង៣៤លានករណី។ ប្រេស៊ីលមានអ្នកស្លាប់ជាង៤៦,៧ម៉ឺននាក់ក្នុងចំណោមករណីសរុបជាង១៦,៧លាន និងឥណ្ឌាមានអ្នកស្លាប់ជាង៣៣,៨ម៉ឺននាក់ក្នុងចំណោមជិត២៨,៥លានករណី។
 
តួលេខអ្នកស្លាប់ក្នុងបណ្តាប្រទេសផ្សេងទៀតដែលមានករណីឆ្លងពីជាង១លានទៅជាង៥លានករណី រួមមានម៉ិកស៊ិកជាង២២,៨ម៉ឺននាក់ ប៉េរូជិត១៨,៥ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២,៧ម៉ឺននាក់ អ៊ីតាលីជាង១២,៦ម៉ឺននាក់ រុស្ស៊ីជាង១២ម៉ឺននាក់ និងបារាំងជិត១១ម៉ឺននាក់។
 
ហុងគ្រីដែលមានអ្នកឆ្លងក្រោម១លានករណី ប៉ុន្តែករណីមានជាង២៩០០០នាក់ ដែលច្រើនជាងស៊ីលី កាណាដា បែលហ្ស៊ិក ហ្វីលីពីន ហូឡង់ អ៊ីរ៉ាក់ និងស៊ុយអែត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com