កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ ​មេដា​យ​មាស​ពីរ​ដែល​ប៉េតង់​កម្ពុជា​ត្រូវ​ដណ្តើម​យក​នារ​សៀល​នេះ
13, Dec 2013 , 12:46 pm        
រូបភាព
ការ​ប្រកួត​វិញ្ញាសាវាយគូ​បុរសនាវគ្គ១/២ផ្តាច់ព្រ័ត្រ។ រូបថត NagaWorld/Kem Sovanna
ការ​ប្រកួត​វិញ្ញាសាវាយគូ​បុរសនាវគ្គ១/២ផ្តាច់ព្រ័ត្រ។ រូបថត NagaWorld/Kem Sovanna
សម្រាប់​ប្រភេទ​កីឡា​ប៉េតង់ ក្រៅពីកី​ឡាករ សុខ ចាន់មាន និងកីឡាករ ថោង ឈឿន ដែល​បា​ន​​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ផ្តា​ច់ព្រ័ត្រ​ សម្រាប់​វិញ្ញាសា​វាយគូ​បុរស កីឡាការិនី អ៊ុន ស្រីយ៉ា ក៏​ត្រូវ​​ឈាន​ទៅ​កាន់​ដំណាក់​កា​លចុង​ក្រោ​យនេះ​ផងដែរ។

 

សម្រាប់​ការ​ប្រកួតវាយគូ​បុរស សុខ ចាន់មាន និង​ថោង​ ឈឿន បាន​បំបាក់​ក្រុមឡាវ​យ៉ាង​ច្បាស់​ដៃ​ក្នុងលទ្ធ​ផល ១៣-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ត្រូវ​ជួប​ជាមួយ​ក្រុម​កីឡាករ​ថៃ Phusa At Thaloengkiat និង Piachan Suksan ដែល​បាន​ឈ្នះ​ក្រុម​វៀតណាម ១៣-២ ។  

កាលពី​ការ​ប្រកួតវិលជុំ កម្ពុជា​បាន​យក​ឈ្នះ​ថៃក្នុងលទ្ធ​ផល ១៣-៧ ។ ខណៈ​ក្រុម​កម្ពុជា និង​ថៃ​ត្រូវ​ប្រជែងគ្នា​យកមេដាយមាស ក្រុម​ឡាវ និងវៀតណាម បាន​ទទួលមេដាយ​សំរិទ្ធ​ស្ទួន​ជា​ស្វ័យ​ប្រវត្តិ។  

ដោយឡែក​ សម្រាប់កីឡាការិនី អ៊ុន ស្រីយ៉ា ត្រូវ​ប្រជែងយក​មេដាយមាស​លើ​វិញ្ញាសា​នារីទោល ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Chaw Ei Thu។ វា​ជាការ​ប្រកួត​ដ៏​តឹងតែងមួយ ព្រោះ​កាលពី​ការ​ប្រកួតវិលជុំ ស្រី​យ៉ា បាន​ចាញ់ម្ចាស់ផ្ទះ ៧-១៣។  

នៅ​ក្នុងការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស្រីយ៉ា បាន​យក​ឈ្នះកីឡាការិនីវៀតណាម  Son Thi Chanh Tha ក្នុងលទ្ធផល ១៣-៦ ខណៈ​កីឡាការិនីម្ចាស់ផ្ទះបំបាក់កីឡាការិនីថៃ Yoothong Nattaya ក្នុងលទ្ធផល ១៣-៩ ។ ដូច្នេះអ្នកចាញ់មកវៀតណាម និង​ថៃ បាន​មេដាយសំរិទ្ធ​ជាស្វ័យ​ប្រវត្តិ។  

ការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ​ទាំងពី​រ​ព្រឹត្តិការណ៍នេះ ត្រូវ​ប្រព្រឹត្តទៅ​ក្នុងទីលាននៃកីឡដ្ឋាន Wunna Theikdi ដោយមាន​អាជ្ញាកណ្តាល​ជន​ជាតិ​ថៃឈ្មោះ NARONG KITUDOM ជាអ្នក​កាត់ក្តី៕            

© រក្សាសិទ្ធិដោយ thmeythmey.com