កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ បា​ល់​បោះ​កម្ពុជា​រង​បរា​ជ័យ​ដ៏​ធ្ងន់​ធ្ងរ​ក្រោម​ថ្វី​ដៃ​ក្រុម​សិង្ហ​បុរី
13, Dec 2013 , 2:07 pm        
រូបភាព
ក្រុម​កីឡា​បា​ល់​បោះ​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​រង​បរាជ័យ​របស់​ខ្លួន​នៅ​ក្នុងព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេម​លើក​ទី​២៧នៅ​ទីក្រុង​ណៃ​ពីដរ ប្រ​ទេស​មីយ៉ាន់​ម៉ា ហើយ​នៅ​ថ្ងៃ​សុក្រ ទី១៣ ខែ​ធ្នូនេះ ពួក​គេ​ត្រូវ​ក្រុម​សិង្ហ​បុរី បំបា​ក់យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល​សរុប ៩៩-៤៣ ។

 

ក្នុងការ​ប្រកួត​ទាំង​បួនតង់ សិង្ហបុរី បាន​យក​ឈ្នះ​ ១៦-១៤, ២៣-៩, ២២-១១ និង​៣៨-៩ ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ កីឡា​ករខ្មែរ-អាមេរិក Dar Anthony នៅ​តែ​ឈានមុខគេក្នុងការស្វែងរកគ្រាប់​បាល់​បញ្ចូល​កន្ត្រ​ក តាម​រយៈការ​សម្រេចបាន​១៥គ្រាប់។ កីឡាករខ្មែរ-កាណាដា Sak Ratana រក​បាន​១២ពិន្ទុ ខណៈ​ សុវណ្ណ​ បញ្ញា បន្ថែម​បាន​៧ពិន្ទុ​ផងដែរ។  

កម្ពុជា​ក្រោម​ការ​ដឹ​កនាំ​របស់​គ្រូបង្វឹក​នីហ្សេរីយ៉ា Koledaye Abayomi នៅ​សល់​ការ​ប្រកួត​បង្គ្រប់​កិច្ច​មួយ​ទៀត​ជាមួយ​ក្រុម​ឥណ្ឌូ​នេស៊ីនៅ​ថ្ងៃទី​១៥ ខែធ្នូ ខាងមុខនេះ៕    

© រក្សាសិទ្ធិដោយ thmeythmey.com