COVID-19
ជាតិ
កម្ពុជារកឃើញអ្នកជំងឺឆ្លងវីរុស​បំប្លែងថ្មីដ៏គួរឲ្យព្រួយបារម្ភ​នៅឧត្តរមានជ័យ និង​បាត់ដំបង
04, Jun 2021 , 7:51 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី​៤ ខែមិថុនា នេះ បាន​ប្រកាសពីការរកឃើញប្រភេទវីរុសបំប្លែងថ្មី​ B.1.617 លើអ្នកជំងឺ​៣រូប​ដែលជាពលករ​ទើបត្រឡប់ពីថៃ តាមច្រកអូរស្មាច់។ អ្នកជំងឺ​នោះ មាន​ស្ត្រីអាយុ២៧​ឆ្នាំ​ នៅពេទ្យឧត្តរមានជ័យ បុរស​អាយុ៤៦ឆ្នាំ នៅពេទ្យឯកភ្នំ និង​បុរស​អាយុ​៤៣ឆ្នាំនៅពេទ្យមោងឫស្សី ខេត្តបាត់ដំបង។



ក្រោយស្រាវជ្រាវរកឃើញ ក្រសួង​សុខាភិបាលបានណែនាំ​ភ្លាមៗទៅមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធ ឲ្យបង្កើន​ការយកចិត្តទុកដាក់ និងពង្រឹងអនុវត្តគោលការណ៍​សុខាភិបាល​ដើម្បី​ទប់ស្កាត់ការ​ចម្លង។

វីរុស​បំប្លែង​ថ្មីប្រភេទ B.1.617 (ដែលតា) ដែលរកឃើញមុនគេនៅឥណ្ឌា កំពុងបង្ករព្រួយបារម្ភក្នុងពិភពលោក ក្នុងនោះប្រទេស៧នៅអាស៊ាន​សុទ្ធតែបាន​រកឃើញ រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី​ ថៃ វៀតណាម និងកម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com