កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ អ៊ុន ស្រីយ៉ា ទទួល​បាន​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ម្ចាស់ផ្ទះ
13, Dec 2013 , 4:46 pm        
រូបភាព
កីឡាការិនី អ៊ុន ស្រីយ៉ា បាន​មេដាយ​ប្រាក់​លើវិញ្ញាសា​វាយទោលនារី។ រូបថត NagaWorld/Kem Sovanna
កីឡាការិនី អ៊ុន ស្រីយ៉ា បាន​មេដាយ​ប្រាក់​លើវិញ្ញាសា​វាយទោលនារី។ រូបថត NagaWorld/Kem Sovanna
កីឡា​ប៉េតង់កម្ពុជាមិន​ទាន់​ទទួល​បាន​មេដាយ​មាស​ឡើយពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេមលើក​ទី​២៧ ដោយ​ការ​ប្រកួត​ពី​រវិញ្ញាសា​ដំបូង​របស់​កម្ពុ​ជាលើ​កីឡា​ដ៏មាន​សក្តានុពល​ប្រភេទ​នេះ បាន​ទទួល​មេដាយ​ប្រាក់​ទាំងពីរ។



នា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​លើវិញ្ញាសា​ទោល​ផ្នែកនារី កីឡាការិនី អ៊ុន ស្រីយ៉ា បាន​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Chaw Ei Thu ក្នុងលទ្ធ​ផល ៧-១៣។

សម្រាប់វិញ្ញាសានេះ កីឡាការិនីមីយ៉ាន់ម៉ា Chaw Ei Thu បាន​មេដាយមាស កីឡាការិនី អ៊ុន ស្រីយ៉ា បាន​មេដាយ​ប្រាក់ ខណៈ កីឡាការិនីថៃ Yoothong Nattaya និងកីឡាការិនីវៀតណាម Son Thi Chanh បាន​មេដាយ​សំរិទ្ធស្ទួន៕



© រក្សាសិទ្ធិដោយ thmeythmey.com