កីឡាជាតិ
ជាតិ
ប៉េ​តង់​វាយ​ទោលបុរស​បាន​សំរិទ្ធ ខណៈ​វាយគូនារី​ត្រៀម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័៍ត្រ​
15, Dec 2013 , 11:31 am        
រូបភាព
ដោយ:
ការ​ប្រកួត​ប៉េតង់​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ម្ចាស់​មេដាយ​មាស​ជា​បន្តរបន្ទាប់ ស្រប​ពេល​ដែល​វិញ្ញាសា​វាយ​ទោល​បុរស​របស់​កម្ពុជា​​បាន​មេដាយ​សំរឹទ្ធ ចំណែក​វិញ្ញាសា​វាយ​គូ​នារី​វិញ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

កីឡាករ អ៊ុក សំណាង របស់​កម្ពុជា​​អស់​ឱកាស​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​ក្នុង​លទ្ធផល​ ១៣ ទល់ ៨ ក្នុង​វិញ្ញាសា​វាយ​ទោល​បុរស នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែ ធ្នូ នេះ ក្នុង​កីឡដ្ឋាន​Sports Complex(Wunna Theikdi) ទីក្រុង​ណៃពីដរ។  

ដំណាល​គ្នា​នេះ​ដែរ កីឡា​ការិនី អ៊ុក ស្រីមុំ និង ឌុច សោភ័ណ្ឌ បាន​បំបាក់​ក្រុម​កីឡា​ការិនី​ម៉ាឡេស៊ី នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ ក្នុង​លទ្ធផល ១៣ ទល់ ៨ ដោយ​ត្រូវ​រង់ចាំ គូ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង ថៃ និង វៀតណាម។  

ស៊ីហ្គេម​ឆ្នាំ​២០១៣ នេះ​វិញ្ញាសា​ប៉េតង់​បាន​ប្រកួត អស់ ២ វិញ្ញាសា​ហើយ​ដោយ វិញ្ញាសា​វាយ​គូ​បុរស និង វិញ្ញាសា​វាយ​ទោល​នារី កម្ពុជា សុទ្ធ​តែ​បាន​មេដាយ​ប្រាក់។   រសៀល​នេះ តើ​វិញ្ញាសា​វាយ​គូ​នារី​របស់​កម្ពុជា​អាច ដណ្ដើម​បាន​មេដាយ​មាស​​ឱ្យ​កម្ពុជា​បាន​ដែរ​ឬទេ?    

រូបថត៖ កីឡា​ការិនី​កម្ពុជា អាវ​ខៀវ ឆ្នូត​ក្រហម កាល​ពី​ប្រកួត​វិលជុំ​ជាមួយ​ក្រុម​ឡាវ​(Naga World/ កឹម សុវណ្ណា)  

© រក្សាសិទ្ធិដោយ thmeythmey.com