កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ១​៥ ខែ​ធ្នូ ថ្ងៃ​ដែលអ​ត្តព​លិក​កម្ពុជា​បាន​ចាញ់​គ្រប់​ប្រភេទ​កីឡា
15, Dec 2013 , 7:37 pm        
រូបភាព
គៀង សាម៉ន បញ្ចប់​ចំណាត់​ថ្នាក់​ចុងក្រោយ​លើ​វិញ្ញាសា​រត់ប្រណាំង​៤០០ម៉ែត្រ។ រូបថត Ken Gadaffi
គៀង សាម៉ន បញ្ចប់​ចំណាត់​ថ្នាក់​ចុងក្រោយ​លើ​វិញ្ញាសា​រត់ប្រណាំង​៤០០ម៉ែត្រ។ រូបថត Ken Gadaffi
មក​ដល់​ពេលនេះ​ កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​២៣​ពីព្រឹ​ត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៧ នៅ​ប្រទេស​មីយ៉ាន់​ម៉ា ដែល​ក្នុងនោះ​មាន​មាស​៤ ប្រាក់​៧ និង​សំរិទ្ធ​១២ ។

 

នៅ​ថ្ងៃអាទិត្យ​នេះ កម្ពុជា​ទទួល​បានមេដាយ​ពីរ គឺ​ប្រាក់​១ និងសំរិទ្ធ១ ពី​កីឡា​ប៉េតង់ ខណៈ​កីឡា​ដ៏មាន​សក្តា​នុពល​មួយនេះ បាន​ខក​ចិត្ត​រហូតដល់ទៅ​បីលើក​នៅវគ្គ​ផ្តាច់ព្រ័​ត្រ។ ប៉ុន្តែទោះបី​ជាយ៉ាង​នេះក្តី លទ្ធ​ផល​ជារួមនៅ​នេះ គឺ​កម្ពុជា​បាន​ចាញ់​នៅ​គ្រប់​ប្រភេទ​កីឡា ស្រ​បពេល​ដែល​ក្រុម​ថៃ មីយ៉ា​ន់ម៉ា វៀត​ណាម ឥណ្ឌូ​នេស៊ី និង​ម៉ាឡេ​ស៊ី បន្ត​ប្រមូល​យក​មេដាយ​ពី​ព្រឹត្តិការណ៍នេះ។  

ខាងក្រោមគឺ​ជាការ​ដក​ស្រង់​ល​ទ្ធផល​នៃ​បរាជ័យ​របស់ក្រុមកម្ពុជានៅ​ថ្ងៃអាទិត្យនេះ៖  

ហែល​ទឹក
-ហែលសេរី​ចម្ងាយ​៥០ម៉ែត្រ៖ ម៉ាក់​ស៊ី​ម៉ូ​ហ្វ ចំរើន យូ​រី និង​ហែម ថុនពន្លឺ បាន​ធ្លាក់ចេញ​ពី​ព្រឹត្តិ​ការណ៍​។ ក្នុង​ចំណោម​កីឡាករ​ចំនួន​១៥នាក់ ចំរើន​យូរី ស្ថិ​តនៅ​ចំណាត់​ថ្នាក់​លេខ​១២ ខណៈពន្លឺ នៅ​លេខ​ចុង​ក្រោយគេ។ កីឡាករ​កំពូល​តារាងចំនួន​៧នាក់​ត្រូវ​ប្រកួតនៅ​វគ្គ​បន្ត។  

-ហែលកង្កែប ២០០ម៉ែត្រ៖ ហែ​ម ថុនពន្លឺ ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​១២​ក្នុងចំណោម​កីឡាករ​១៤នាក់។ កីឡាករកំពូល​តារាង​៨នាក់​ឈាន​ទៅ​ប្រកួតវគ្គ​បន្ត។  

អត្ត​ពល​កម្ម៖
រត់​ចម្ងាយ​៤០០ម៉ែត្រ៖ កីឡា​ក​រ គៀង​ សាម៉ន បាន​ធ្លាក់ចេញពី​ការ​ប្រកួត ដោយ​បញ្ចប់​ចំណាត់​ថ្នាក់ទី​១៥ក្នុង​ចំណោម​កីឡា​ករ​១៦នាក់។ ក្នុងក្រុម​របស់​ខ្លួន​ដែលមាន​គ្នា​៨នាក់ [Heat 1] សាម៉ន ទៅ​ដល់​ទីក្រោយ​គេ​ក្នុង​ថិរវេលា ​៥១,៥៣៩។  

បាល់បោះ​៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់ឥណ្ឌូនេស៊ី ៤៨-៨៤ (១៣-២៣, ១១-២១, ១៨-១៧ និង ៦-២៣) សម្រាប់​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​ក្នុងព្រឹ​ត្តិកា​រណ៍​កីឡាស៊ី​ហ្គេម។

ប្រណាំ​ង​ទោ​ចក្រ​យាន៖
ចម្ងាយ​៥០គីឡូម៉ែត្រ (Men’s Road Race 50Km Individual Time Trial)៖
កីឡាករ ញ៉ុញ ឡេង បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ទី​១៥ និង​ កែវ រដ្ឋា ក្នុងចំ​ណាត់​ថ្នាក់ទី​១៧ ក្នុងចំ​ណោម​កីឡាករ​១៨នាក់។ មេដាយ​មាស​ និង​សំរិទ្ធ បាន​លើកីឡា​ករ​ហ្វីលីពីន ប្រាក់​បាន​លើកីឡាករ​ឥណ្ឌូនេស៊ី។  

វាយ​កូន​គោល៖
បុរស​ឯកត្ត​ជនជុំ​ទីមួយ៖
កីឡា​ករ ជា ឡង់ឌី បាន​វាយ​ចេញ​៧៧ឈើ ខណៈ​ថោង សុខាមុន្នី បាន​វាយ​ចេញ​រហូត​ដល់​ទៅ​៨៧ឈើ​ ដែលមាន​ចំនួ​ន​ច្រើន​ជាងគេ។ កីឡាករ​ទាំងពីរ​រូប​របស់​កម្ពុជា​មាន​គម្លាត​យ៉ាង​ឆ្ងាយ​ពី​កីឡាករ​ដែលនាំមុខ​កំពូល​តារាង ​៦៨ឈើ។  

ហុក​គី៖
ហុក​គីនារី៖
ក្រុម​កីឡាការិនី​ម៉ាឡេស៊ី​បាន​បំបាក់​កីឡាការិនី​យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៣៦-០ ដែល​ជា​លទ្ធ​ផល​ដែល​កម្រកើតមាន​ក្នុង​ការ​ប្រកួត​ជាលក្ខណៈអន្តរជាតិ។   ​

ប៉េតង់៖
-វាយ​ទោលបុ​រស៖
កីឡាក​រ អ៊ុក​ សំណាង​ បាន​ចាញ់កី​ឡាករ​មីយ៉ាន់ម៉ា Than Zaw Oo ក្នុងល​ទ្ធផ​ល ៨-១៣ ​ក្នុងកា​រប្រកួ​តវ​គ្គពាក់ក​ណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​យ៉ាង​ហោចណា​ស់​កីឡាក​ររូ​បនេះ បាន​ទទួល​មេដាយ​សំរិទ្ធ។  

-វា​យគូនា​រី៖ ​កីឡាកា​រិនី ​ឌុច សោ​ភ័ណ្ឌ​ និង ​អ៊ុក​ ស្រីមុំ បាន​ខក​ឱកាស​ក្នុង​ការ​ដណ្តើម​យក​មេដាយ​មាស​សម្រាប់​កម្ពុជាលើ​ប្រភេទ​កីឡាប៉េ​តង់ ដោយ​ពួក​គេ​បាន​ចាញ់​កីឡាការិនីថៃ Wongchuvej Phanitpha និង Thamakord Thongsri នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ទោះយ៉ា​ងណា​ ពួក​គេ​បាន​បន្ថែ​មមេដា​យប្រាក់​មួយទៀ​ត​សម្រាប់​កម្ពុជា។  

បាល់​ទះ៖ ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​ថៃ​ទាំងបី​សិត (០-៣) ក្នុងការ​ប្រកួត​វគ្គ​ជម្រុះពូល A  ជាមួ​យនឹ​ងល​ទ្ធផល​សរុប ៥៧-៧៥ (២០-២៥, ២៣-២៥ និង​១៤-២៥)៕  

© រក្សាសិទ្ធិដោយ thmeythmey.com