ជាតិ
សង្គមជាតិ
អ្នកស្រី គឹមតង ស្នងរបរធ្វើម្សៅសាគូ និងសារាយកាត់ពីដូនតាជាង២០ឆ្នាំ អាចផ្គត់ផ្គង់ជាង១តោនក្នុងមួយថ្ងៃ
26, Jun 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ជី ចំរ៉ុង

ត្បូងឃ្មុំ៖ អ្នកស្រី គឹមតង បានស្នងរបរធ្វើម្សៅសាគូ និងសារាយកាត់ ពីដូនតា នៅភូមិធ្លក សង្កាត់សួង ខេត្តត្បូងឃ្មុំ រយៈពេលជាង២០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃអ្នកស្រី អាចផលិតសារាយកាត់ ៦-៧រយគីឡូ និងម្សៅ សាគូ បានជាង១តោន ដើម្បីផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ។ អ្នកស្រី គឹមតង បានឱ្យដឹងថា មូលហេតុដែលរបរនេះ មានទីផ្សារល្អ ព្រោះអ្នកស្រី ផលិតផ្ដោតលើគុណភាព មិនប្រើសារធាតុគីមី ដែលធ្វើឱ្យបាត់បង់រសជាតិ។ ស្រ្តីរូបនេះបានរៀបរាប់ដូច្នេះ៖ «យើងអត់មានប្រើសារធាតុអ្វីឱ្យទុកបានយូរទេ។ បើម្សៅសាគូយើងចំហុយឱ្យឆ្អិន រួចហាលឱ្យស្ងួត យើងអាចទុកបានយូរគួរសម វាអត់ខូចគុណភាពទេ គ្រាន់តែបើយើងទុកយូរខែ វាអាចប្រែពណ៌ពីស ទៅជាក្រហមអ៊ីចឹងទេ។ ហើយបើសារាយ យើងទុកអត់បានយូរទេ»។



ដើម្បីជ្រាប់ច្បាសសូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង អ្នកស្រី លី គឹមតង អ្នកធ្វើម្សៅសាគូ និងសារាយកាត់ ជាមួយ លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖



© រក្សាសិទ្ធិដោយ thmeythmey.com