ជាតិ
សុខភាព
ជំងឺទឹកនោមផ្អែមប្រភេទ១ ភាគច្រើនកើតលើមនុស្សអាយុ៤-១៤ឆ្នាំ
25, Jun 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលជាតិស្ករក្នុងខ្លួនរបស់អ្នកជំងឺ ឡើងលើសពីធម្មតា។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន និងជាភតរៈសមាជិក  American College of Endocrinology (FACE) បានលើកឡើងថា មកដល់ពេលនេះ អ្នកជំនាញមិនទាន់រកមូលហេតុ នៃការកើតជំងឺទឹកនោមផ្អែមប្រភេទ១ ច្បាស់លាស់ទេ ប៉ុន្តែជំងឺនេះភាគច្រើន កើតលើមនុស្សអាយុចាប់ពី៤-១៤ឆ្នាំ។ លោកវេជ្ជបណ្ឌិត បានពន្យល់ដូច្នេះថា៖«ជំងឺនេះ កើតឡើងដោយសារប្រព័ន្ធភាពស៊ាំ របស់អ្នកជំងឺយកកោសិកាលំពែងធ្វើជាសត្រូវ ដូច្នេះនៅពេលគាត់កើតចេញពីផ្ទៃម្ដាយ ប្រព័ន្ធភាពស៊ាំរបស់គាត់ចាប់ផ្ដើមកម្ទេចការផលិតអាំងស៊ុយលីន»។


 
លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា រយៈពេល៤-៥ឆ្នាំក្រោយពេលអ្នកជំងឺកើតពីផ្ទៃម្ដាយ កោសិការបស់អ្នកជំងឺ ត្រូវបានខូចខាតអស់។ បន្ទាប់មកអ្នកជំងឺ នឹងចាប់ផ្ដើមលេចចេញរោគសញ្ញាដែលពាក់ព័ន្ធនឹងការលើសជាតិស្ករ។ ដូចនេះបានភាគច្រើនលើសលុបនៃអ្នកជំងឺទឹកនោមផ្អែមប្រភេទ១គឺស្ថិតនៅវ័យក្មេង។ 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងកញ្ញា អ៊ុត រស្មី  នៃសារព័ត៌មានថ្មីៗ និង លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ អ័រម៉ូន និងជាភតរៈសមាជិក  American College of Endocrinology (FACE) ដូចតទៅ៖ 

 
 
 
 
 

Tag:
 ទឹកនោមផ្អែម
  ស៊ុំ សត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com