កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ Kuniaki Takizaki បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​លើ​វិញ្ញាសា​ម៉ារ៉ាតុង
16, Dec 2013 , 2:25 pm        
រូបភាព
កីឡាករ Kuniaki Takizaki ហៅ Neko នា​ពិធីបើក​ស៊ីហ្គេម។ រូបថត កឹម សុវណ្ណា
កីឡាករ Kuniaki Takizaki ហៅ Neko នា​ពិធីបើក​ស៊ីហ្គេម។ រូបថត កឹម សុវណ្ណា
កីឡាក​រដើមកំណើត​ជប៉ុន Kuniaki Takizaki បាន​ខក​ឱកាស​ក្នុងការទទួល​បាន​មេដាយ​សម្រាប់​ក្រុមអត្តពលកម្ម​ជម្រើស​ជាតិកម្ពុជា​ពីព្រឹត្តិកា​រណ៍កី​ឡាស៊ីហ្គេម​លើក​ទី​២៧ ដោយ​រូបគេ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​ត្រឹម​លេខ​បួន​លើ​វិញ្ញាសា​រត់ម៉ា​រ៉ាតុង កាលពី​ព្រឹកមិញនេះ។

 

Kuniaki Takiazaki ដែល​ត្រូវ​បាន​គេ​ស្គាល់ជាទូទៅ​ថា Neko Hiroshi បាន​ប្រើ​ថិរវេលាអស់ ២:៣២:៥៤ ដោយ​ស្ថិតក្នុងចំណាត់​ថ្នាក់​លេខ​បួន​ក្នុងចំ​ណោម​អត្ត​ពលិក​ចំនួន​៩នាក់ ខណៈ កីឡាករ ម៉ា វីរ៉ូ នៃ​ក្រុម​ជម្រើស​ជាតិកម្ពុជាមួយរូបទៀត ស្ថិត​នៅ​ចំណាត់ថ្នាក់​ចុ​ងក្រោយ​គេជាមួយ​នឹង​ថិរវេលា ២:៤៤:៣៣ ។  

កីឡាក​រសិង្ហបុរី Ying Ren Mok ទទួល​បាន​មេដាយមាសជាមួយនឹងថិរវេលា ២:២៨:៣៦  កីឡាករមីយ៉ាន់ម៉ា Thaung Aye បានមេដាយ​ប្រាក់ជាមួយ​នឹង​ថិរវេលា ២:២៩:៥០ ខណៈកីឡាករហ្វីលីពីន Eric Panique បាន​មេដាយ​សំរិទ្ធ​ជាមួយ​នឹង​ថិរវេលា ២:៣០:៣០ ។  

សូម​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៩ នាព្រឹត្តិការណ៍​ប្រកួតនៅ​ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កីឡាករ ហែម ប៊ុនទីង ធ្លាប់ដណ្តើម​បាន​មេដាយ​សំរិទ្ធសម្រាប់កម្ពុជា​ ដោយ​កំណត់​ត្រា​របស់គេ គឺ ២:២៥:១៩ ដែល​ខ្ពស់​ជាង​ជ័យ​លាភី​មេដាយ​មាស​នៅពេលនេះទៅទៀត៕  

© រក្សាសិទ្ធិដោយ thmeythmey.com