ជាតិ
សង្គមជាតិ
ប្រាសាទបន្ទាយស្រី និងតម្លៃនៃចម្លាក់ដ៏ល្អឯក
27, Jun 2021 , 1:58 pm        
រូបភាព
ដោយ: ថ្មីៗ
 

សៀមរាប៖ ទោះបីជានៅឆ្ងាយពីទីក្រុងក្ដី តែភ្ញៀវទេសចរជិតឆ្ងាយ កម្ររំលងទៅទស្សនាប្រាសាទបន្ទាយស្រីណាស់។ ក្រៅពីសង់អំពីថ្មភក់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ផ្ទាំងចម្លាក់ និងក្បូរក្បាច់ដ៏ល្អគ្មានពីរ បានអន្ទងចិត្តភ្ញៀវទេសចរ ឱ្យទៅទស្សនា និងផ្តិតរូបភាពមិនជិនណាយឡើយ។



ប្រាសាទបន្ទាយស្រីកសាងឡើងនៅឆ្នាំ ៩៦៧ នៃគ.ស ក្នុងរាជ្យព្រះបាទរាជេន្រ្ទវរ្ម័នទី២ គឺមុនប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ (បាយ័ន្ត) ទៅទៀត។ ប្រាសាទនេះកសាងឡើងដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហ ដែលជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះដើមនៃប្រាសាទនេះ គឺឥសូរបុរ ដែលមានន័យថា បុរីនៃឥសូរ លុះក្រោយមកក៏ហៅថាបន្ទាយស្រីវិញ៕































Tag:
 ប្រាសាទបន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com