COVID-19
ជាតិ
សង្គមជាតិ
អ្នកឆ្លងCOVID-19 លើពិភពលោកឡើងជាង១៨០លាននាក់
27, Jun 2021 , 4:24 pm        
រូបភាព
 
គិតត្រឹមរសៀលថ្ងៃទី២៧ មិថុនានេះ អ្នកឆ្លងកូវីដ-១៩ លើពិភពលោកឡើងដល់ជាង១៨១លាននាក់ហើយ ដោយក្នុងនោះអ្នកស្លាប់ជិត៤លាននាក់ និងជាសះស្បើយជាង១៦៦លាននាក់។



ប្រទេសចំនួន២៨ មានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ ដោយក្នុងនោះ អាមេរិក ជាង៣៤លាននាក់ ខណៈឥណ្ឌាជាង៣០លាននាក់។ រីឯប្រេស៊ីល មានអ្នកឆ្លងជាង១៨លាននាក់។
ចំណែកបារាំង រុស្ស៊ី និងតួកគី ឆ្លងជាង៥លាននាក់។ ឯ ចក្រភពអង់គ្លេស អ៊ីតាលី អាហ្សង់ទីន និងកូឡុំប៊ី មានជាង៤លាននាក់។ ដោយឡែកនៅ អេស្ប៉ាញ, អាល្លឺម៉ង់ និងអ៊ីរ៉ងវិញ មានជាង៣លាននាក់ ។

សម្រាប់ប្រទេសដែលមានអ្នកជំងឺជាង២លាននាក់វិញ រួមមាន ប៉ូឡូញ ម៉ិកស៊ិក អ៊ុយក្រែន ឥណ្ឌូណេស៊ី និង ប៉េរូ។ ប្រទេស១០ទៀត ក៏មានអ្នកឆ្លងជាង១លាននាក់ដែរ ក្នុងនោះ មាន អាហ្វ្រិកខាងត្បូង ហូឡង់ ឆេក ស៊ីលី កាណាដា ហ្វីលីពីន អ៊ីរ៉ាក់ ស៊ុយអែត បែលហ្ស៊ិក និងរូម៉ានី។

ក្រៅពីប្រទេសខាងលើនេះ រដ្ឋ និងកោះ ១៩៤ទៀត ដែលមានផ្ទុះជំងឺកូវីដ-១៩ នេះ មិនទាន់មានឆ្លងដល់១លានឡើយ។
ចំពោះករណីស្លាប់ច្រើនជាងគេវិញ គឺមានប្រទេសចំនួន១០ ក្នុងនោះអាមេរិក ជាង៦២ម៉ឺននាក់ ខណៈប្រេស៊ីល ស្លាប់ជាង៥១ម៉ឺននាក់។ ចំណែកឥណ្ឌា មានអ្នកស្លាប់ជិត៤០ម៉ឺននាក់ ,ម៉ិចស៊ិក ស្លាប់ជាង២៣ម៉ឺននាក់ , រុស្ស៊ី ជាង១៣ម៉ឺននាក់, ប៉េរ៉ូ ជិត២០ម៉ឺននាក់, ចក្រភពអង់គ្លេស និងអ៊ីតាលីជិត១៣ម៉ឺននាក់, បារាំងជាង១១ម៉ឺននាក់ និងកូឡំប៊ីជាង១០ ម៉ឺននាក់៕




Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com