COVID-19
ជាតិ
COVID-19៖ ឆ្លងថ្មី៨៨៣ នាក់ ជា៦០៧នាក់ អ្នកស្លាប់មាន១៦នាក់ទៀត
28, Jun 2021 , 11:24 am        
រូបភាព
កន្លែងបូជាសពអ្នកស្លាប់ដែលមានវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង។ រូបភាព៖ រដ្ឋបាលខេត្តព្រៃវែង
កន្លែងបូជាសពអ្នកស្លាប់ដែលមានវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង។ រូបភាព៖ រដ្ឋបាលខេត្តព្រៃវែង
មនុស្សចំនួន ៨៨៣ នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៣៥នាក់ជាករណីនាំចូល។ អ្នកសះស្បើយ មាន ៦០៧នាក់ ខណៈអ្នកស្លាប់មាន​១៦នាក់បន្ថែម។ ​នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៨ មិថុនានេះ។

 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៤៨ ៥៣២នាក់ ក្នុងនោះនាំចូលសរុប ២៣១១ ករណី។ អ្នកជាសះស្បើយមានចំនួន ៤២៧៦៤ នាក់ និងស្លាប់សរុប ៥៥៦ នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com