COVID-19
ជាតិ
បិទផ្សារបឹងកេងកង១៤ថ្ងៃ អាជ្ញាធរអំពាវនាវអ្នកពាក់ព័ន្ធទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័ក
28, Jun 2021 , 5:14 pm        
រូបភាព
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ចុះពិនិត្យទីតាំងយកសំណាកនៅវិទ្យាល័យជាស៊ីម បឹងកេងកង
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ចុះពិនិត្យទីតាំងយកសំណាកនៅវិទ្យាល័យជាស៊ីម បឹងកេងកង
 អភិបាលរាជធានីភ្នំពេញ នាថ្ងៃនេះ សម្រចបិទផ្សារបឹងកេងកង ក្នុងរយៈពេល១៤ថ្ងៃ ក្រោយមានករណីផ្ទុះការរីករាលដាលនៃជំងកូវីដ-១៩ នាថ្ងៃទី២៨មិថុនា។ លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការបិទផ្សារនេះ នឹងអនុវត្តឡើងចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃ១២កក្កដា ឆ្នាំ២០២១។



ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវដល់សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធយកសំណាកទៅវិភាគ។ ក្នុងករណីមិនព្រមសហការ ឬមិនអនុវត្តវិធាន​ចត្តាឡីស័ក ពួក​គេនឹងត្រូវប្រឈមការពិន័យ​អន្តរការណ៍ក្នុងកម្រិតទឹកប្រាក់ចន្លោះពី១លាន ទៅ១០លានរៀល ហើយអាច​ឈានដល់ការកសាងសំណុំរឿងទៅ​តុលាការ៕


© រក្សាសិទ្ធិដោយ thmeythmey.com