COVID-19
ជាតិ
COVID-19៖ ករណីថ្មី​ ៧២៣នាក់ សះស្បើយ៧០៩នាក់ និង១៩នាក់ទៀតស្លាប់​
29, Jun 2021 , 11:36 am        
រូបភាព
ក្រុមគ្រូពេទ្យ​យកសំណាក​ប្រជាពលរដ្ឋ និងអាជីវករផ្សរលើធំថ្មី ខេត្តសៀមរាប កាលពីពេលកន្លងទៅ។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប
ក្រុមគ្រូពេទ្យ​យកសំណាក​ប្រជាពលរដ្ឋ និងអាជីវករផ្សរលើធំថ្មី ខេត្តសៀមរាប កាលពីពេលកន្លងទៅ។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប
មនុស្សចំនួន​ ៧២៣នាក់ទៀត ​តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៩៨នាក់ ជាករណីនាំចូល។ ទន្ទឹមនឹងនេះ ក៏អ្នកជំងឺ ៧០៩ នាក់ទៀតដែរ បានជាសះស្បើយ ខណៈអ្នកស្លាប់មានចំនួន ១៩នាក់ទៀត។ ​នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ​ទី២៩ មិថុនានេះ។

 
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប  ៤៩ ២៥៥នាក់ ក្នុងនោះ ២៤០៩ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៤៣ ៤៧៣ នាក់ និងស្លាប់សរុប ៥៧៥នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com