COVID-19
ជាតិ
COVID-19៖ ឆ្លង​ថ្មី​៩៩៩នាក់ ជាសះស្បើយ​៧១៥ នាក់ និង​ស្លាប់២៦នាក់​
01, Jul 2021 , 11:43 am        
រូបភាព
ក្រុមគ្រូពេទ្យ​យកសំណាក​ប្រជាពលរដ្ឋ និងអាជីវករផ្សរលើធំថ្មី ខេត្តសៀមរាប កាលពីពេលកន្លងទៅ។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប
ក្រុមគ្រូពេទ្យ​យកសំណាក​ប្រជាពលរដ្ឋ និងអាជីវករផ្សរលើធំថ្មី ខេត្តសៀមរាប កាលពីពេលកន្លងទៅ។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប
មនុស្ស​ចំនួន ៩៩៩​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ១៣២​នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៧១៥នាក់​បន្ថែម និង​អ្នកជំងឺ២៦នាក់​ទៀត​បាន​ស្លាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥១៣៨៤នាក់ ក្នុងនោះ២៦៨០នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៤៤៨៥៨នាក់ និង​ស្លាប់​សរុប ៦២៨នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com