ជាតិ
វីដេអូ
សុខភាព
ហេតុអ្វីអ្នកជំងឺទឹកនោមប្រភេទ១ ត្រូវការអាំងស៊ុយលីនចាំបាច់?
02, Jul 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖  អាំងស៊ុយលីន ជាអម៉ូនដែលផលិតដោយលំពែងកោសិកាបែតា។ អាំងស៊ុយលីន មានតួនាទីនាំជាតិស្ករដែលបានទទួនទាន ចូលទៅក្នុងឈាម ហើយយកជាតិស្ករទាំងនោះ ប្រើប្រាស់ជាថាមពលក្នុងរាងកាយ។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការប្រើប្រាស់ថ្នាំអាំងស៊ុយលីនជាចាំបាច់ ព្រោះបើគ្មានអាំងស៊ុយលីនទេ អ្នកជំងឺនឹងអាចគ្រោះថ្នាក់។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា អ៊ុត រស្មី  សារព័ត៌មានថ្មីៗ និង លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ អ័រម៉ូន និងជាភតរៈសមាជិក  American College of Endocrinology (FACE) ដូចតទៅ៖ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូនរូបនេះ បានពន្យល់ដូច្នេះ៖ «អាំងស៊ុយលីន ជាឱសថទិព្វសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវប្រើប្រាស់រហូត មិនមានពេលណាមួយ ឬកាលៈទេសៈណាមួយ ដែលមិនប្រើវាបានទេ។ គាត់ប្រើប្រាស់ ដើម្បីការរស់រានមានជីវិតរបស់គាត់ និងផាសុកភាពរបស់គាត់»។
 
បើតាមលោកវេជ្ជបណ្ឌិត មូលហេតុ ដែលអ្នកជំងឺប្រភេទនេះ ត្រូវការប្រើអាំងស៊ុយលីន ព្រោះកោសិកាបែតា អ្នកជំងឺត្រូវបានកម្ទេចដោយប្រព័ន្ធភាពស៊ាំរបស់ខ្លួន នាំឱ្យក្នុងខ្លួនស្ទើរតែគ្មានអាំងស៊ុយលីនតែម្ដង ដែលមិនអាចនាំជាតិស្ករ ចូលក្នុងកោសិកាបំលែងជាថាមពល និងធ្វើឱ្យស្ករអណ្ដែតពេញចរន្តឈាម។  
 
លោកវេជ្ជបណ្ឌិត បន្តថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើន កើតលើមនុស្សអាយុចាប់ពី៤-១៤ឆ្នាំ។ ជំងឺនេះ ងាយលេចចេញរោគសញ្ញាជាងគេ ក្នុងចំណោមទឹកនោមផ្អែមទាំងបីប្រភេទ។ រោគសញ្ញានៃជំងឺនេះ មានដូចជា ស្រកទម្ងន់អត់មូលហេតុ អស់កម្លាំង បត់ជើងតូចច្រើន ជួនកាលអាចដល់សន្លប់ទៀតផង៕   
 

Tag:
 ទឹកនោមផ្អែមប្រភេទ១
  សុខភាព
 ស៊ុំ សត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com