កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡា​របស់​កម្ពុជា​ណា​ខ្លះ​ប្រកួត​ស៊ីហ្គេម​នៅ​ថ្ងៃ​​ទី ១៧ ធ្នូ នេះ?
17, Dec 2013 , 10:00 am        
រូបភាព
គៀង សាម៉ន នា​ការ​ប្រកួតរត់​ចម្ងាយ​៤០០ម៉ែត្រ។ រូបថត NagaWorld/Kem Sovanna
គៀង សាម៉ន នា​ការ​ប្រកួតរត់​ចម្ងាយ​៤០០ម៉ែត្រ។ រូបថត NagaWorld/Kem Sovanna
ដោយ:
១៣ ថ្ងៃ​ហើយ​ដែល​​កីឡា​ស៊ីហ្គេម​លើក​ទី ២៧ ត្រូវ​នឹង​ឆ្នាំ​២០១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​ដាក់​ឱ្យ​កីឡាករ កីឡាករ ជា​ច្រើន​វិញ្ញាសា​ប្រកួត​ដណ្ដើម​មេដាយ​គ្នា។ ចំពោះ​ក្រុម​កម្ពុជា​វិញ មាន​វិញ្ញាសា​កីឡា​ខ្លះ​ប្រកួត​រួច​រាល់​ហើយ ខ្លះ​កំពុង​​ប្រកួត​ ហើយ​ខ្លះ​ទៀត​មិន​ទាន់​ប្រកូត​នៅ​ឡើយ។ នៅ​ថ្ងៃ​ទី ១៧ ធ្នូ នេះ កម្ពុជា​នៅ​មាន​វិញ្ញាសា ប្រមាណ​ជា ៦ វិញ្ញាសា ត្រូវ​ប្រកួត​ប្រជែង។

 

វិញ្ញាសា​ទាំង​នោះ​រួម​មាន៖  

ហុកគី នារី ៖ ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​វិល​ជុំ​បង្រ្គប់​កិច្ច​​ជាមួយ​ក្រុម​សិង្ហបុរី នៅ​ម៉ោង ១១:៣០ នាទី​ថ្ងៃ​ត្រង់។ ប្រកួត​មុន​កម្ពុជា ចាញ់​ឥណ្ឌូណេស៊ី ១៥ ទល់ ៦ ចាញ់ ម៉ាឡេស៊ី ៣៦ ទល់ ០ និង ចាញ់ ២៦ ទល់ ០។  

វាយ​កូនគោល៖ កីឡាករ ជា ឡុងឌី ត្រូវ​ប្រកួត​វិលជុំ 1rs Round ចំណែក កីឡា​ការិនី ចាន់ លីណា ត្រូរ​ប្រកួត​វិល​ជុំ 2nd Round។
 
ប៉េតង់ ៖ ក្រុម​កីឡាករ កីឡា​ការិនីវាយ​យក​ពិន្ទុ (Shooting)​សុទ្ធតែ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាលល​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា ហើយ​ត្រូវ​ប៉ះ វៀតណាម ដូច​គ្នា។ កីឡាករ​វាយ​​យក​ពិន្ទុ​តំណាង​ឱ្យ​កម្ពុជា​ឈ្មោះ ឌី សុផានណា ចំណែក​កីឡា​ការិនី​វិញ គឺ​ម្ចាស់​មេដាយ​មាស​ពិភពលោក កែ ឡេង។

រត់ប្រណាំង៖ កីឡាករ គៀង សាម៉ន រត់​ចម្ងាយ ៨០០ ម៉ែត្រ​បុរស និង កីឡា​ការិនី ចាន់ សីហា រត់​ចម្ងាយ ១០០ ម៉ែត្រ នារី។

បាល់ទះ​បុរស៖ ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​បិទ​ពូល B ជាមួយ​ក្រុម​ ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Zayyarthiri Indoor Stadium ក្រុង​ណៃពីដរ។ ២ ប្រកួត​កន្លង​មក កម្ពុជា ប្រកួត​ចាញ់​មីយ៉ាន់ម៉ា ៣ សិត ទល់ ០ និង ចាញ់​ថៃ ៣ សិត ០ ។ ជា​បណ្ដោះអាសន្ន ថៃ និង មីយ៉ាន់ម៉ា មាន ៦ ពិន្ទុ នៅ​កំពូល​តារា ចំណែក ម៉ាឡេស៊ី និង កម្ពុជា​មិន​ទាន់​មាន​ពិន្ទុ​ដូច​គ្នា។  

ស៊ីប៉ាតាក្រ៖ ថ្ងៃ​នេះ​ក្រុម​​សីប៉ាតាក្រ​របស់​កម្ពុជា​នឹង​ប្រកួត​វិញ្ញាសា​វាយ​គូ​បុរស និង វាយ​គូ​នារី វិល​ជុំ​សន្សំ​ពិន្ទុ នៅ​កីឡដ្ឋាន Wunna Theikdi Indoor Stadium ក្នុង​ក្រុង​ណៃពីដរ ដោយ​នៅ​ម៉ោង ៩:៣០ នាទី​ព្រឹក ដល់ ១២ ថ្ងៃ​ត្រង់ ក្រុម​នារី​កម្ពុជា ប៉ះ នារី វៀតណាម ហើយ​នៅ​ម៉ោង ១២:៣០ ដល់​ម៉ោង ៣:៣០ រសៀល ក្រុម​បុរស​កម្ពុជា​ក៏​ប៉ះ​ក្រុម​វៀតណាម។

ចំណែក​ម៉ោង ៣:៣០ នាទី​រសៀល ដល់​ម៉ោង ៦​ល្ងាច ក្រុម​វាយ​គូ​នារី ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា។ ជា​បណ្ដោះអាសន្ន​នេះ​ដែរ ប្រទេស​ថៃ​ឈរ​នៅ​តំណែង​អ្នក​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ គឺ​រហូត​ដល់ ១៥៣  ដោយ​ក្នុង​នោះ មាស ៥៩ ប្រាក់ ៤៥ និង សំរឹទ្ធ ៤៩ ។ ចំណែក​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី៨ ក្នុង​តារាង​ក្រោយ​ឈ្នះ​មេដាយ​មាស ៤ ប្រាក់ ៧ និង សំរឹទ្ធ ១២ សរុប​ទាំង​អស់ ២៣ ៕  

© រក្សាសិទ្ធិដោយ thmeythmey.com