អត្ថបទពាណិជ្ជកម្ម
សាលាស្តង់ដារចក្រភពអង់គ្លេស ចាប់ទទួលសិស្សថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២
05, Jul 2021 , 11:59 am        
រូបភាព
(ភ្នំពេញ)៖ សាលា រ៉េនហ្វត អន្តរជាតិ ជាគ្រឹះស្ថានសិក្សាឯកជន ដែលទើបតែបង្កើតថ្មីស្តង់ដារចក្រភពអង់គ្លេស ចាប់ទទួលពាក្យ និងចុះឈ្មោះសិស្សថ្មី ឱ្យចូលសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២។

សេចក្តីប្រកាសព័ត៌មានរបស់សាលា រ៉េនហ្វត អន្តរជាតិ បានឱ្យដឹងថាសាលាបានចាប់ផ្តើមទទួល ចុះឈ្មោះសិស្សថ្មីឱ្យចូលរៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតបឋមសិក្សា សម្រាប់ថ្នាក់ពេញមួយថ្ងៃនិងកន្លះថ្ងៃ។ 
 
សិស្សានុសិស្ស ទទួលបានជម្រើសសិក្សាកម្មវិធីអន្តរជាតិពេញមួយថ្ងៃ របស់សាកលវិទ្យាល័យ Cambridge សម្រាប់កម្រិតមត្តេយ្យសិក្សា និងកម្រិតបឋមសិក្សា ដែលបង្រៀនដោយគ្រូជនជាតិដើមអង់គ្លេស ដែលមានគុណវុឌ្ឍន៍ និងបទពិសោធន៍បង្រៀនខ្ពស់ នៅតាមបណ្តាសាលាអន្តរជាតិ នៅចក្រភពអង់គ្លេស និងប្រទេសផ្សេងៗទៀត។ 


 
សិស្សានុសិស្ស ក៏មានជម្រើសសិក្សាកម្មវិធី៣ភាសា ពេញមួយថ្ងៃ ដែលក្នុងនោះ ពួកគាត់អាចសិក្សាកម្មវិធីកម្រិតបឋមសិក្សា របស់សាកលវិទ្យាល័យ Cambridge កម្មវិធីសិក្សាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីភាសាចិន ក្នុងពេលតែមួយ។
 
លោក Herath Suranga នាយកទទួលបន្ទុលរង្វាយតម្លៃគុណភាពអប់រំ បានមានប្រសាសថា ៖“ការបង្កើតសាលា រ៉េនហ្វត អន្តរជាតិ ផ្តល់ឱកាសដល់កូនខ្មែរ ឱ្យទទួលបាននូវការអប់រំ បែបចក្រភពអង់គ្លេស ក៏ដូចជាចូលរួមចំណែក លើកស្ទួយគុណភាពអប់រំនៅកម្ពុជា”។
 
សិស្សានុសិស្ស ត្រូវឆ្លងកាត់ការវាស់ស្ទង់សមត្ថភាព មុននឹងអនុញ្ញាតឱ្យចូលរៀន ក្នុងកម្រិតថ្នាក់ណាមួយ។ លោក Herath Suranga បានបន្តទៀតថា៖ “យើងចង់ឱ្យបុត្រធីតាលោកអ្នកទទួលបានជោគជ័យ។ ដូច្នេះយើងចាំបាច់ត្រូវដឹងពីចំណុចខ្លាំង និងខ្សោយរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់ចូលរៀន តាមកម្រិតសមត្ថភាពជាក់ស្តែង”។


 
ក្នុងឆ្នាំសិក្សាថ្មីនេះ សាលានឹងទទួលសិស្សថ្មីមានចំនួនកំណត់ ដោយសាលានឹងផ្តល់អាទិភាពដល់សិស្សានុសិស្ស ដែលបានដាក់ពាក្យមុន។ សិស្សានុសិស្សដែលខកខាន មិនបានចូលរៀនត្រូវស្ថិតក្នុងបញ្ជីរង់ចាំ ដែលត្រូវរង់ចាំចូលរៀនក្នុងឆ្នាំសិក្សាបន្ទាប់ ឬពេលបើកថ្នាក់ថ្មី។ 
 
 

ដូច្នេះ សម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាល ដែលចង់ឱ្យបុត្រធីតា ទទួលបាននូវការអប់រំប្រកបដោយគុណភាពខ្ពស់ សូមប្រញាប់មកដាក់ពាក្យចូលរៀន និងកក់កន្លែងទុក។ សម្រាប់ព័ត័មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត័មាន តាមរយៈទូរសព្ទលេខ ០២៣ ៩២៧ ៩៩៩ ឬ ០៨៩ ៩២៧ ៩៩៩ ឬទៅកាន់អាសយដ្ឋានអគារលេខ១២  ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមក រាជធានីភ្នំពេញ៕















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com