ជាតិ
ពីនេះ ពីនោះ
«បរិយាបន្នកម្ម»មានខ្លឹមសារដូចម្តេច?
07, Jun 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«បរិយាបន្នកម្ម»ជាពាក្យដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ កំណត់ និងឲ្យនិយមន័យនៅក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពាក្យនេះមានន័យជាភាសាអង់គ្លេស Inclusiveness និងមានន័យជាភាសាបារាំង Inclusion។

 
«បរិយាបន្នកម្ម»មានន័យថា វិធានការ ឬគោលនយោបាយដែលរាប់បញ្ចូល ឬផ្តល់លទ្ធភាពដល់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីដំណើរការនៃការអនុវត្ត គម្រោងកម្មវិធី ឬគោលនយោបាយ។ ឧទាហរណ៍៖ ការបង្កលក្ខណៈឲ្យជនពិការមានការងារធ្វើជាបរិយាបន្នកម្មនៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
 
ក្រុមប្រឹក្សាជាតិភាសាខ្មែរក៏បានពន្យល់ពាក្យ «បរិយាបន្នកម្មហិរញ្ញវត្ថុ» មានន័យថា សេវាកម្មហិរញ្ញវត្ថុដែលត្រូវបានគេគិតគូរដល់ក្រុមភាគតិច និងក្រុមងាយរងគ្រោះ បានទទួលចំណែកផល ឬជាវិធានការ ឬគោលនយោបាយដែលរាប់បញ្ចូល ឬផ្តល់លទ្ធភាពដល់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុពីដំណើរនៃការអនុវត្តគម្រោង កម្មវិធី ឬគោលនយោបាយ។ 
 
ឧទាហរណ៍៖ ការពង្រីកវិសាលភាពនៃសេវាមីក្រូហិរញ្ញវត្ថុដល់ជនបទ ជាបរិយាបន្នកម្មហិរញ្ញវត្ថុមានលក្ខណៈកាន់តែទូលំទូលាយ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com