កីឡាអន្តរជាតិ
អន្តរជាតិ
Ramos៖ PSG ជាកន្លែងបន្តក្តីសុបិននិងជ័យជម្នះ
08, Jul 2021 , 4:17 pm        
រូបភាព
រូបភាព៖BeSoccer.com
រូបភាព៖BeSoccer.com
ដោយ៖ជា យូគៀង

អតីតខ្សែការពាររបស់ Real Madrid វ័យ ៣៥ឆ្នាំ Sergio Ramos បានចុះកិច្ចសន្យាពីរឆ្នាំជាមួយក្លិប Paris Saint Germain ហើយបន្ទាប់ពីបានធ្វើតេស្តសុខភាពរួចរាល់។ Ramos ក៏នឹងពាក់អាវលេខ ៤ដែលជាលេខប្រចាំត្រកូលរបស់ខ្លួនដូចកាលនៅ Real Madrid។





 
Ramos បានចាកចេញពីក្លិបអធិរាជសជាផ្លូវការក្រោយរួមរស់អស់រយៈពេល ១៧ឆ្នាំកាលពីខែឧសភាកន្លងទៅ។ មុនចាកចេញ Ramos ស្នើបន្តកុងត្រាពីរឆ្នាំទៀត តែការចរចាមិនត្រូវគ្នា។ 
នាថ្ងៃទី៨ ខែកក្កដា Ramos បានកាន់ប៊ិចចុះកិច្ចសន្យាពីរឆ្នាំជាមួយក្លិប PSG ក្លាយជាកីឡាករ ជាផ្លូវការដោយកុងត្រានឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣។
 
Ramos បានបង្ហោះនៅលើបណ្តាញសង្គម Facebook ថា៖ PSG ជាកន្លែងបន្តក្តីសុបិន្ទនិងជ័យជម្នះ ពួកយើងនឹងប្រយុទ្ធរួមគ្នា និងជម្នះរាល់អ្វីគ្រប់យ៉ាងក្នុងការដើរទៅមុខ។
 
 
«ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ក្លិបដែលបានផ្តល់អាវលេខ៤ ដែលជាលេខសំណាងរបស់ខ្ញុំដល់ខ្ញុំ ហើយខ្ញុំពិតជាជឿលើសំណាងមួយនេះ។Ramos បានប្រាប់គេងទំព័រផ្លូវការរបស់ក្លិប PSG មុនបន្តថា រូបគេ​ពាក់អាវមានលេខ៤នេះស្ទើពេញមួយអាជីពជាកីឡាករ ហើយវាបាននាំសំណាងមកដល់រូបគេជានិច្ច រួមទាំងជ័យជម្នះជាច្រើន៕
 

Tag:
 Sergio Ramos
© រក្សាសិទ្ធិដោយ thmeythmey.com