ជាតិ
សង្គមជាតិ
អាជ្ញាធរបិទផ្សារព្រែកដាច់ ស្រុកលើកដែក ក្រោយរកឃើញអាជីវករ៣៨នាក់ ឆ្លងជំងឺកូវីដ-១៩
08, Jul 2021 , 7:59 pm        
រូបភាព
រូបភាពពី ការិ.សុខាភិបាលស្រុកប្រតិបត្តិលើកដែក
រូបភាពពី ការិ.សុខាភិបាលស្រុកប្រតិបត្តិលើកដែក
ដោយ:
ភ្នំពេញ៖ អាជា្ញធរបានសម្រេចបិទផ្សារព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលជាបណ្តោះអាសន្ន ក្រោយរកឃើញអាជីវករ និងពលរដ្ឋ៣៨នាក់ ឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមលោក ទៀង សារ៉ាត់ ប្រធានមន្ទីរពេទ្យបង្អែកស្រុកលើកដែក ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗ។

 
អ្នកជំងឺទាំង៣៨នាក់នោះកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅក្អមសំណ។ នេះបើតាមលោក ទៀង សារ៉ាត់ ប្រធានមន្ទីរពេទ្យបង្អែកស្រុកលើកដែក ដោយបញ្ជាក់ថា ស្ថានភាពអ្នកជំងឺទាំងនោះ គឺស្ថិតក្នុងកម្រិតស្រាល ដោយក្នុងនោះ ក៏មានអាជីវករមួយចំនួន បានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ហើយ។
 
បើតាមលោក ទៀង សារ៉ាត់ អាជ្ញាធរបានរកឃើញ និងយកសំណាក អ្នកពាក់ព័ន្ធនឹងអ្នកជំងឺទាំង៣៨នាក់នោះ ចំនួន៣០២នាក់ហើយ។ បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមគេហដ្ឋានរបស់ពួកគេ។ 
 
ចំពោះករណីផ្ទុះកូវីដ-១៩ នៅផ្សារព្រែកដាច់នេះ គឺផ្ដើមចេញពីអាជីវករម្នាក់។បើតាមលោក ទៀង សារ៉ាត់ ។


 រូបភាពពី ការិ.សុខាភិបាលស្រុកប្រតិបត្តិលើកដែក 
 
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានអំពាវនាវដល់ពលរដ្ឋ ដែលចេញចូលផ្សារព្រែកដាច់ ចាប់ពីថ្ងៃទី៥ ខែកក្កដា តាមដានសុខភាពប្រចាំ។ ក្នុងករណីសង្ស័យនោះ ត្រូវទៅយកសំណាកនៅមុខផ្សារព្រែកដាច់ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៥៧, ១០៣នាក់ ក្នុងនោះ ៣ ៧៦០ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៨, ៩៧៤  នាក់ និងស្លាប់សរុប ៧៩៨នាក់៕ 
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com