កីឡាអន្តរជាតិ
អន្តរជាតិ
«It’s coming to Rome» ជាពាក្យដែល Bonucci ចំអកទៅអ្នកគាំទ្រអង់គ្លេស ក្រោយជួយអ៊ីតាលី លើកពាន Euro 2020
12, Jul 2021 , 3:59 pm        
រូបភាព
Bonucci ចំអកអ្នកគាំទ្រអង់គ្លេសក្រោយជួយ Italy លើកពាន
Bonucci ចំអកអ្នកគាំទ្រអង់គ្លេសក្រោយជួយ Italy លើកពាន
 
ដោយ៖ជា យូគៀង

កីឡាករខ្សែការពារ Leonardo Bonucci ដែលជាអ្នករកគ្រាប់បាល់តាមស្មើឲ្យអ៊ីតាលី បានឌឺដង ទៅកាន់អ្នកគាំទ្រអង់គ្លេស «It’s coming to Rome»។ ពាក្យ «It’s Coming to Rome» គឺសំដៅលើការនាំពានរង្វាន់ UEFA Euro 2020 ទៅកាន់អ៊ីតាលី ដោយជំនួសពាក្យដែលក្រុមអង់គ្លេសប្រើមុនពេលប្រកួតថា «It’s Coming Home»។



ក្លែមជាមួយភាសាចំអកនេះ ខ្សែការពារអ៊ីតាលី វ័យ៣៤ឆ្នាំ ក៏បានចាប់កាន់កាមេរ៉ា ដែលគេកំពុងថត ហើយស្រែកផ្លែផ្កាទៅកាន់អ្នកគាំទ្រអងត់គ្លេសទៀតថា «អ្នកត្រូវបរិភោគប៉ាស្តាបន្ថែមទៀត ហើយពួកយើងត្រូវការប៉ាស្តាបន្ថែមទៀត»។ ប៉ាស្ដា គឺជាម្ហូបអាហារដ៏ពេញនិយមរបស់អ៊ីតាលី ។
 
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន RAI sports ខ្សែការពាររូបនេះ បាននិយាយដូច្នេះ៖«វាគឺជាគ្រាប់បាល់ប្រវត្តិសាស្រ្តសម្រាប់អ៊ីតាលី វាបានក្លាយជាការពិតទាំងអស់នេះ គឺដោយសារគ្រូបង្វឹកនឹងកីឡាករទាំងមូល។ អ៊ីតាលីពេលនេះគឺខុសគ្នាពីពេលមុនខ្លាំងណាស់ ពួកយើងមានទំនុកចិត្ត ភាពច្បាស់លាស់ និងសាមគ្គី នេះជានិមិត្តរូបដែលនាំយើងឲ្យក្លាយជាវិរៈបុរសក្នុងពេលនេះ។ វាពិតជាអារម្មណ៍មួយប្លែកដោយមនុស្សប្រមាណ ៦៥០០០នាក់បានចាកចេញមុនពានរង្វាន់ត្រូវប្រគល់មកកាន់យើងដោយការគោរព ពេលនេះ ពានមួយនេះគឺនៅទីក្រុងរ៉ូម ខណៈពួកគេ(អ្នកគាំទ្រអង់គ្លេស)គិតថាវានឹងស្ថិតនៅទីក្រុមឡុងដ៍ ប៉ុន្តែអ៊ីតាលីបានផ្តល់មេរៀនមួយទៅកាន់ពួកគេ។»
 
ក្រុមរហ្សសនាមអាហ្សារូរី បានបង្ហាញទំនក់ចិត្តក្នុងការលេងបាល់វគ្គផ្តាច់ព្រ័ត្រទល់ក្រុមតោកំណាច ដោយតាមរកគ្រាប់បាល់ស្មើ១-១ និងយកឈ្នះនៅវគ្គបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៣-២។ កីឡាករអង់គ្លេស៣រូប ដូចជា Marcus Rashford ,Jadon Sancho ព្រមទាំង Bukayo Saka ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ៣ដងជាប់គ្នា បានធ្វើឲ្យពានរង្វាន់ជើងឯក Euro 2020 ធ្លាក់ទៅលើដៃអ៊ីតាលី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com