COVID-19
ជាតិ
គម្លាត​ចាក់​វ៉ាក់សាំង Sinovac និង​Sinopharm ដូ​ស​ទី​១ និង​ទី​២ ត្រូវ​ដូរ​ពី​១៤​ថ្ងៃ ទៅ​២១​ថ្ងៃ​
13, Jul 2021 , 9:25 pm        
រូបភាព
គម្លាត​នៃ​ការចាក់​វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​(Sinovac) និង​ស៊ី​ណូ​ហ្វា​ម​(Sinopharm)​រវាង​ដូ​ស​ទី​១ និង​ទី​២ ត្រូវ​ដូរ​ពី​១៤​ថ្ងៃ ទៅ​២១​ថ្ងៃ​វិញ​។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចុះ​ថ្ងៃទី​១៣​កក្កដា​នេះ​។

 
​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មិនបាន​ពន្យល់​ពី​មូលហេតុ​នៃ​ការបន្ថែម​គម្លាត​មួយ​សប្តាហ៍​បន្ថែម​នេះ​ទេ ប៉ុន្តែ​ការដូរ​គម្លាត​ចាក់​វ៉ាក់សាំង​នៃ​ម្ជុល​ទី​១ និង​ទី​២​នេះ ធ្វើឡើង​បន្ទាប់ មាន​ចំណារ​យល់ព្រម​ពីស​ម្តេច ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា លើ​របាយការណ៍​របស់​គណៈកម្មការ​ប្រចាំការ នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩
 
​គួរ​កត់សម្គាល់ថា គម្លាត​នៃ​ការចាក់​វ៉ាក់សាំង​រវាង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ របស់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម គឺមាន​រយៈពេល​១៤​ថ្ងៃ ឬ​២​សប្តាហ៍​ប៉ុណ្ណោះ​។ 

គិត​មកទល់ពេលនេះ មាន​ពលរដ្ឋ​ជាង​៥​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬ​ស្មើនឹង​ជាង​៥០​ភាគរយ​នៃ​ផែនការ​ចាក់​លើ​ពលរដ្ឋ​១០​លាន​នាក់​។ ភាគច្រើន​នៃ​វ៉ាក់សាំង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ​នោះ ជា​ប្រភេទ​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ខណៈ​វ៉ាក់សាំង​ប្រភេទ Covishield របស់​ក្រុមហ៊ុន Astra Zeneca មានតែ​ជាង​៣០​ម៉ឺន​ដូ​ស​ប៉ុណ្ណោះ ឬ​ស្មើនឹង​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ តែ​ជាង ១៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕

អត្ថបទទាក់ទង
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com