ជាតិ
សង្គមជាតិ
ឃាត់ខ្លួន ព្រះសង្ឃក្លែងក្លាយ១៨នាក់ ដើរអង្គាសប្រាក់ពលរដ្ឋនៅខណ្ឌកំបូល
14, Jul 2021 , 6:32 pm        
រូបភាព
រូបពីនគរបាលជាតិ
រូបពីនគរបាលជាតិ
ភ្នំពេញ៖ ក្រុមព្រះសង្ឈក្លែងក្លាយ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ពួកគេទាំង១៨នោះ ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្រង់សម្តីលោក ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល។


 
លោក ឈឹម សាវុទ្ធ បានបញ្ជាក់ថា ជនសង្ស័យទាំង១៨នាក់នេះ តែងតែស្លៀកពាក់ជាព្រះសង្ឃ ដើរអង្គាសប្រាក់ពលរដ្ឋតាមផ្ទះ ហើយស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង។ បើតាមអធិការរងខណ្ឌកំបូល ក្នុងចំណោមព្រះសង្ឃក្លែងក្លាយទាំង១៨នាក់នោះ គឺមានម្នាក់ជាអ្នកបើកឡានឱ្យគេ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច ក៏ពិនិត្យឃើញមានអ្នកប្រើប្រាស់គ្រឿងញៀន៧នាក់ទៀតផង។  
 
កន្លងមកព្រះសង្ឃក្លែងក្លាយទាំងនោះ បានដើរអង្គាសប្រាក់ពលរដ្ឋមួយថ្ងៃ បានពី៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុង១នាក់ ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល រៀបចំសំណុំរឿងពួកគេ ដើម្បីបញ្ជូនទៅតុលាការហើយ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕ 


 ក្រុមជនសង្ស័យដែលក្លែងធ្វើជាព្រះសង្ឃដើម្បីដើរអង្គាសប្រាក់ពលរដ្ឋ។

© រក្សាសិទ្ធិដោយ thmeythmey.com