កីឡាអន្តរជាតិ
អន្តរជាតិ
Everton ព្យួរកីឡាករខ្លួនម្នាក់ ដែលស្ថិតក្រោមការស៊ើបអង្កេតរំលោភផ្លូវភេទកុមារ
21, Jul 2021 , 9:41 am        
រូបភាព
ប៉ូលីសអង់គ្លេសនៅថ្ងៃទី២០ ខែកក្កដាអះអាងថាកីឡាកររបស់ក្រុម Everton ម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភផ្លូវភេទលើកុមារ។

កាសែត BBC មិនបានបញ្ចេញឈ្មោះកីឡាកររូបនោះទេ ប៉ុន្តែត្រូវបានគេជឿជាក់ថាជាខ្សែបម្រើឆ្នើម Gylfi Sigurdsson ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នវិញ។
 
សេចក្ដីថ្លែងការណ៍ប៉ូលីសតំបន់ Greater Manchester សរសេរថា៖ «ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់នៅថ្ងៃសុក្រទី១៦ ខែកក្កដាឆ្នាំ ២០២១ ពីបទសង្ស័យល្មើសផ្លូវភេទលើកុមារ។ គាត់កំពុងស្ថិតនៅក្រៅឃុំដោយរង់ចាំការសាកសួរបន្តទៀត»។
 
ក្លិប Everton ក្នុងក្របខណ្ឌ Premier League សម្រេចផ្អាកការងារកីឡាករខ្លួនរូបនេះ ខណៈដែលការស៊ើបអង្កេតនៅតែបន្ត។ ក្រុមដែលទើបតែងតាំងលោក Rafael Benitez ជាអ្នកចាត់ការថ្មី ប្តេជ្ញាចូលរួមសហការជាមួយបូលីសអង់គ្លេសដើម្បីស្វែងរកឱ្យដឹងការពិត ជុំវិញទង្វើអសីលធម៌បែបនេះ៕
 

Tag:
 Everton
© រក្សាសិទ្ធិដោយ thmeythmey.com