កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ គិតត្រឹមថ្ងៃពុធ ឡាវ ឡើងពីលើកម្ពុជាក្នុងតារាងមេដាយ
× នៅថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៣ ឡាវបានលើកចំណាត់ថ្នាក់លេខ៨លើតារាងមេដាយរួមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧។ ថ្វីត្បិតតែ ឡាវ និងកម្ពុជា មានមេដាយមាស៥ស្មើគ្នាមែន ប៉ុន្តែឡាវមានចំនួនមេដាយប្រាក់ និងសំរិទ្ធច្រើនជាង។
កម្ពុជាបានទទួលមេដាយចំនួន២៦ហើយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧នេះ ដែលក្នុងនោះមានមាស៥ ប្រាក់៧ និងសំរិទ្ធ១៤។ តាមពិត កម្ពុជាទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាយួដូមួយទៀត ប៉ុន្តែមិនទាន់ត្រូវបានរាប់បញ្ចូលជាផ្លូវការដោយរង់ចាំការប្រកួតផ្តាច់ព្រ័ត្រសិន។
មេដាយទាំង២៦ ដែលត្រូវបានរាប់បញ្ចូលជាផ្លូវការមាន៖
-ចំបាប់៖ មេដាយ១០ (មាស៤ ប្រាក់២ និងសំរិទ្ធ៤)
- ប៉េតង់៖ មេដាយ៦ (មាស១ ប្រាក់៣ និងសំរិទ្ធ២)
- សីឈិនឡុង៖ មេដាយ៦ (ប្រាក់២ និងសំរិទ្ធ៤)
- វូស៊ូ៖ មេដាយសំរិទ្ធ១
-ទូកកានូ៖ មេដាយសំរិទ្ធ១
- សីប៉ាតាក្រ៖ មេដាយសំរិទ្ធ១
- តេក្វាន់ដូ៖ មេដាយសំរិទ្ធ១៕
© រក្សាសិទ្ធិដោយ thmeythmey.com