COVID-19
អន្តរជាតិ
វៀតណាម ប្រកាសបិទខ្ទប់ក្រុងហាណូយ រយៈពេល ១៥ថ្ងៃ
24, Jul 2021 , 4:30 pm        
រូបភាព
 
វៀតណាម បានប្រកាសបិទខ្ទប់ក្រុងហាណូយរយៈពេល ១៥ថ្ងៃ ដោយផ្តើមអនុវត្តចេញពីថ្ងៃទី២៤ ខែកក្កដា ស្របពេលជំងឺកូវីដ-១៩ កំពុងរីកសាយនៅក្នុងប្រទេស។ ករណីឆ្លងប្រចាំថ្ងៃនៅវៀតណាម មានច្រើនពាន់ករណី។



រដ្ឋាភិបាលវៀតណាម នៅយប់ថ្ងៃទី២៣ ខែកក្កដា បានចេញបញ្ជាបិទខ្ទប់ក្រុងហាណូយ និងហាមឃាត់ការជួបជុំលើសពីពីរនាក់ នៅទីសាធារណៈ។ ប៉ុន្តែការិយាល័យរដ្ឋាភិបាល មន្ទីរពេទ្យ និងជំនួញសំខាន់ៗ ត្រូវបានអនុញ្ញាតឱ្យបើកដដែល។ ចំណែកទីក្រុងហូជីមិញ ត្រូវបន្តបិទខ្ទប់រហូតដល់រហូតដល់ថ្ងៃទី១ ខែសីហា។

ការសម្រេចបិទក្រុងនេះ ធ្វើឡើងបន្ទាប់ពីក្រុងហាណូយ មានករណីឆ្លងចំនួន ៧០ករណី។ ចំណែកសកម្មភាពនៅទីសាធារណៈទាំងអស់ ត្រូវផ្អាក ខណៈអាជីវកម្ម មិនចាំបាច់ត្រូវបិទ។ 
បើទោះមានការបិទខ្ទប់ក្តី សភា ដែលនឹងបើកអង្គប្រជុំនៅទីក្រុងហាណូយ ត្រូវកាត់បន្ថយពី១៧ថ្ងៃ មក ១២ថ្ងៃ។ កិច្ចប្រជុំនេះ នឹងមានអ្នកតំណាងចំនួន ៤៩៩រូប ចូលរួម ដែលនឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ជាញឹកញាប់។

សូមបញ្ជាក់ថា វៀតណាម នៅថ្ងៃទី២៤ ខែកក្កដា មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៥២៧៩ ករណី​។ ករណីឆ្លងកូវីដ-១៩ សរុបរបស់វៀតណាម មានចំនួនជាង ៨ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៣៧០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១ម៉ឺននាក់៕  


Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com