កីឡាអន្តរជាតិ
អន្តរជាតិ
Lille ឈ្នះ PSG ក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាល Super Cup លើកដំបូង
02, Aug 2021 , 11:59 am        
រូបភាព
ដោយ៖ជា យូគៀង

ក្លិប Lille ដែលជាម្ចាស់ជើងឯក Ligue 1 រដូវកាល ២០២០-២០២១ បានផ្ដួលក្លិបអ្នកមាន Paris Saint Germain ក្នុងលទ្ធផល ១-០  ដើម្បីលើកពានបើករដូវកាល Super Cup។



១គ្រាប់ជ័យជម្នះរបស់ Lille រកបានដោយកីឡាករ Xeka ដែលជាការបញ្ជូនបាល់ពីសំណាក់មិត្តរួបក្រុម Burak Yilmaz នៅចុងវគ្គទី១ នាទី៤៥ តែម្ដង។ ចូលដល់វគ្គទី២ PSG ខំសម្រុកតាមរកគ្រាប់បាល់យ៉ាងខ្លាំងក្លា ក៏ប៉ុន្តែនៅតែមិនអាចបំបែករនាំងការពាររបស់ក្លិប Lille បាន។
 
នេះជាការខកខានឱកាសសារជាថ្មីសម្រាប់លោក Mouricio Pochettino បន្ទាប់ពីបានបាត់បង់ពានរង្វាន់កំពូល ligue 1 ។ ទោះជាយ៉ាងនេះក្តី ក្រុមលោក Pochettino មិនទាន់បង្ហាញកីឡាករខ្លាំងជាច្រើននៅឡើយដូចជា Kylian Mbappe, Sergio Ramos, Neymar, Angel di Maria, Gianluigi Donnarumma, Marco Verratti, Marquinhos, Pablo Sarabia និង Leandro Paredes ជាដើម។ ខណៈក្លិប Lille អវត្តមានកីឡាករសំខាន់តែ២នាក់ប៉ុណ្ណោះគឺ  Renato Sanches និង Zeki Celik។
 
រដូវកាលថ្មីនៃក្របខណ្ឌរបស់បារាំង Ligue 1 នឹងត្រូវចាប់ផ្តើមនាចុងសប្តាហ៍នេះ។ នៅថ្ងៃទី៧ ខែសីហា PSG ត្រូវប៉ះក្លិប Troyes នាជំនួបដំបូងបើករដូវកាល ឯ Lille ត្រូវប៉ះជាមួយក្លិប Metz នាថ្ងៃទី៨ ខែសីហា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com