ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់មានបញ្ហាសុខភាព គួរតែកុំញ៉ាំអាហារមុនចូលគេង
× បើសិនជាអ្នកយល់ថាខ្លួនឯងចេះតែនៅមិនសុខ និងរកអីញ៉ាំបន្ថែមជារឿងរាល់យប់មុនពេលចូលគេងនោះ មានន័យថា វាអាចជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកត្រូវការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំអាហារហើយ។ Academy of Nutrition and Dietetics បានឲ្យដឹងថា៖
- ការរៀបគម្រោងញ៉ាំអាហារផ្តល់សុខភាព និងអាហារសម្រនជាទៀងទាត់ក្នុងមួយថ្ងៃអាចជួយឲ្យអ្នកមិនមានអារម្មណ៍ឃ្លានទៀតទេក្រោយពីញ៉ាំអាហារពេលយប់រួច
- ចូរប្រាកដថា អ្នកបានញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនជារៀងរាល់ថ្ងៃ
- ចូរញ៉ាំជាតិប្រូតេអ៊ីនប្រហែល ៣០ក្រាមក្នុងអាហារមួយពេល
- ញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើនដើម្បីជួយឲ្យឆាប់ឆ្អែត
- គេងពេលយប់យ៉ាងហោចណាស់ឲ្យបាន ៧ម៉ោងក្នុងមួយយប់
- ចៀសវាងការញ៉ាំអាហារបណ្តើរ មើលទូរទស្សន៍បណ្តើរ ឬលេងកុំព្យូទ័របណ្តើរ
- បើសិនជាអ្នកចង់ញ៉ាំអាហារសម្រនក្រោយពេលញ៉ាំអាហារពេលយប់រួចនោះ ចូរសួរខ្លួនឯងថាតើកំពុងតែឃ្លានពិតប្រាកដ ឬគ្រាន់តែមានអារម្មណ៍ធុញទ្រាន់ទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com