កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១១ ប៉ាល់ ឆរស្មី បានមេដាយសំរិទ្ធ ប៉ាល់ ឆរស្មី ពេលឡើងទទួលមេដាយសំរិទ្ធ។ រូបថត ហ្វេសប៊ុក Bong Chhaom
× កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មី ដែលត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្តល់ងារជាអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១១ នោះ ទទួលបានមេដាយសំរិទ្ធនៅថ្ងៃសុក្រនេះ លើវិញ្ញាសា Women’s Long Ho Quyen (Dragon Tiger Form)។ កាលពីស៊ីហ្គេមលើកទី២៦ ប៉ាល់ ឆរស្មី ដណ្តើមបានមេដាយមាស១ និងសំរិទ្ធ២។
សម្រាប់ការប្រកួតនៅថ្ងៃសុក្រនេះ ប៉ាល់ ឆរស្មី បានប្រជែងជាមួយកីឡាការិនីមកពី៤ប្រទេសទៀត ដោយកីឡាការិនីមីយ៉ាន់ម៉ា Khaing Wha Phue (២៧០ពិន្ទុ) បានមេដាយមាស កីឡាការិនីវៀតណាម Le Cam Xuan Hua (២៦៦ពិន្ទុ) បានមេដាយប្រាក់។
ប៉ាល់ ឆរស្មី ទទួលបានមេដាយសំរិទ្ធជាមួយនឹងការសម្រេចបាន ២៦១ពិន្ទុ ដោយនាំមុខកីឡាការិនីឡាវ និង ឥណ្ឌូនេស៊ី។
នៅថ្ងៃដដែល វ៉ូវីណាមកម្ពុជាដណ្តើមបានមេដាយសំរិទ្ធចំនួន២ទៀតលើវិញ្ញាសាជាក្រុម ក្នុងនោះរួមមាន កីឡាករ ជិន ពិសិដ្ឋ កីឡាករ ជ្រិន ប៊ុនឡុងលើវិញ្ញាសា Men's SONG LUYEN MA TAU(DUAL MACHETE FORM) និង កីឡាករ NOVET ASMAT លើវិញ្ញាសា ៥០-៥៥គីឡូក្រាម។
មកដល់ពេលនេះ វ៉ូវីណាមកម្ពុជាដណ្តើមបានមេដាយមាស១ និងសំរិទ្ធ៥ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា៕ © រក្សាសិទ្ធិដោយ thmeythmey.com