COVID-19
ជាតិ
អ្នកភ្នំពេញដែលមិនទាន់ចាក់វ៉ាក់សាំង អាចទៅចាក់បាននៅពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
07, Aug 2021 , 5:39 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ដល់ពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ អាចទៅទទួលការចាក់វ៉ាក់សាំងទាំង២លើក ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។



តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែល ពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ទាំងស្រ្តីទើបសម្រាលកូនរួច អ្នកដែលបញ្ចប់ការធ្វើចត្តាឡីស័ក ឬអ្នកត្រឡប់មកពីក្រៅប្រទេស និងជនបរទេស អាចទៅចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ 
 
សូមបញ្ជាក់ថា ការចាក់វ៉ាកសាំងកូវីដ-១៩ ដូសទី២ ត្រូវធ្វើឡើងនៅ២១ថ្ងៃ ក្រោយពីចាក់ដូសទី១ នៅតាមទីតាំងដែលបានចាក់ដូសទី១។ 
 
ចំពោះអ្នកដែលមានចម្ងល់ ឬចង់ដឹងព័ត៌មានបន្ថែមអាចទាក់ទងទៅលេខទូរសព្ទ ០១២ ៩០៤ ៣៨៥, ០៨៩ ៩៨០ ៦៦៦ និង០១២ ៧៧៧ ៧៦០ ក្រុមការងារទំនាក់ទំនងសាធារណៈលេខាធិការដ្ឋាន។ 
 
ចំណែកឯ ក្រុមការងារចុះឈ្មោះ និងប្រព័ន្ធព័ត៌មានវិទ្យា ០១២ ៨៩៧ ០៤៣, ០៨៥ ៧៧ ០៥៦ និង ០១២៨៦៨ ៦៤០។ រីឯក្រុមការងារសុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងវ៉ាក់សាំង ០១២ ៨៨៧ ៣៨៧, ០១២ ៨៣៦ ៨៦៨ និង ០១២ ៨៩១ ៥២៧៕ 
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com