COVID-19
ជាតិ
កូវីដ-១៩៖ សៀមរាប និងកំពង់ចាមបន្តឆ្លង និងមានអ្នកស្លាប់
08, Aug 2021 , 6:00 pm        
រូបភាព
កូវីដ-១៩ នៅតែបន្តរាលដាលឆ្លងលើពលរដ្ឋតាមបណ្ដាខេត្តមួយចំនួន។ ក្នុងរបាយការណ៍ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ រកឃើញ១៤៣នាក់ បាត់ដំបង៧០នាក់ និងព្រៃវែង៥៥នាក់។ ក្រៅពីនេះ ខេត្តកំពង់ធំ ក៏បន្តរកឃើញអ្នកឆ្លងថ្មី៥២នាក់ ឧត្តរមានជ័យ៤៥នាក់ ប៉ៃលិន៣១នាក់ ព្រះវិហារ១៩នាក់។ ខេត្តរតនគិរី មានអ្នកឆ្លងតិចជាងគេ ចំនួន៦នាក់ប៉ុណ្ណោះ។


បន្ទាយមានជ័យ៖ 
ឆ្លងថ្មី១៤៣នាក់ ក្នុងនោះ២៧នាក់ជាពលករមកពីថៃ។ អ្នកជំងឺផ្សេងទៀតមានប្រភពពីបណ្តាស្រុកផ្សេងៗក្នុងខេត្ត ជាពិសេសក្រុងប៉ោយប៉ែត ហើយអ្នកខ្លះជាអ្នកដំណើរឆ្លងកាត់ពីខេត្តផ្សេងៗ។ អ្នកសះស្បើយមាន១១៣នាក់។
 
បាត់ដំបង៖ 
វិជ្ជមានថ្មី៧០នាក់ ដោយ៥នាក់ជាពលករមកពីថៃ។ ស្រុកសង្កែ និងក្រុងបាត់ដំបងមានជាង១០ករណី បន្ទាប់មកនៅបរវេល និងបណ្តាស្រុកផ្សេងទៀត។ ក្នុងចំណោមនោះក៏មានកុមារអាយុ១ឆ្នាំ ២នាក់ផងដែរ។ ចំពោះអ្នកជាសះស្បើយ ក៏មាន២៣នាក់ផងដែរ។
 
ព្រៃវែង៖
ឆ្លងថ្មី៥៥នាក់ ស្ថិតក្នុងស្រុកចំនួន១១។ ក្នុងចំណោមនោះ ស្រុកព្រះស្ដេចច្រើនជាងគេ ជាង២០ករណី ខណៈស្រុកផ្សេងៗមានត្រឹម១ករណីប៉ុណ្ណោះ។ ដោយឡែក អ្នកជាសះស្បើយមាន៧៨នាក់។
 
កំពង់ធំ៖ 
រកឃើញវិជ្ជមានថ្មី៥២ករណី ភាគច្រើននៅស្រុកស្ទឹងសែន និង៦ស្រុកផ្សេងទៀត។ ក្នុងចំណោមនោះ ក៏មានកុមារអាយុ១ឆ្នាំ ១ករណីផងដែរ។ ក្រៅពីនោះ មានអ្នកស្លាប់៥នាក់ និងជាសះស្បើយ៥៥នាក់។
 
ឧត្តរមានជ័យ៖
រកឃើញវិជ្ជមានថ្មី៤៥នាក់ ភាគច្រើននៅស្រុកសំរោង។ ក្រៅពីនោះ ជាករណីនាំចូលពីខេត្តផ្សេងៗ និងមកពីបរទេស។ ចំពោះអ្នកជាសះស្បើយមាន៤០នាក់។
ប៉ៃលិន៖ 
ឆ្លងថ្មី៣១នាក់ ជាករណីនាំចូលទាំងអស់ គ្មានអ្នកខេត្តប៉ៃលិនឡើយ។ ពួកគេទាំងនោះភាគច្រើនជាអ្នកបាត់ដំបង ហើយធ្វើដំណើរត្រឡប់មកពីប្រទេសថៃ។ ចំពោះករណីជាសះស្បើយមាន២នាក់ប៉ុណ្ណោះ។ 
 
ព្រះវិហារ៖
ឆ្លងថ្មី១៩នាក់ ក្នុងស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ។ អ្នកជំងឺក្នុងស្រុកជាំក្សាន្តទាំងជាអាជីវករក្នុងផ្សារស្រអែម ចំណែកឯ អ្នកក្រុងព្រះវិហារ ជាករណីសង្ស័យកន្លងមក។ ចំពោះករណីជាសះស្បើយមាន៣នាក់។

Update:

 
រតនគិរី៖ 
រកឃើញវិជ្ជមាន៦ករណី ស្ថិតក្នុងស្រុកបរកែវ កូនក្រមុំ និងក្រុងបានលុង។ ចំពោះអ្នកជាសះស្បើយមាន៩នាក់។

សៀមរាប៖
ឆ្លងថ្មី៩៥នាក់ ក្នុងនោះក្រុងសៀមរាប ស្រុកអង្គរជុំ និងជីក្រែង មានច្រើនជាងគេ។ ទន្ទឹមនឹងនេះ ក៏មានស្ត្រី២នាក់បានស្លាប់ផងដែរ។ ចំពោះអ្នកជាសះស្បើយមាន៣៧នាក់។

កំពង់ចាម៖
រកឃើញអ្នកឆ្លងថ្មី៧១នាក់ ភាគច្រើនក្នុងក្រុងកំពង់ចាម និងមួយចំនួនជាករណីនាំចូលពីខេត្តដទៃ។ ចំណែកឯ អ្នកជំងឺផ្សេងទៀត គឺស្ថិតក្នុងស្រុកចំនួន៨ក្នុងខេត្ត។ ជាមួយគ្នានេះ ក៏មានអ្នកស្លាប់ចំនួន២នាក់ និងជាសះស្បើយ៥៤នាក់ផងដែរ។

កោះកុង៖
ឆ្លងថ្មី៤៤នាក់ ភាគច្រើនក្នុងស្រុកស្រែអំបិល។ ក្នុងចំណោមអ្នកវិជ្ជមាននោះ ក៏មានទារកអាយុ៥ខែ១នាក់ផងដែរ។ ចំពោះករណីជាសះស្បើយមាន១១៧នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com