COVID-19
ជាតិ
សង្គមជាតិ
មន្ត្រីជាង១,២ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣
09, Aug 2021 , 11:25 am        
រូបភាព
រូបភាពពីក្រសួងមហាផ្ទៃ
រូបភាពពីក្រសួងមហាផ្ទៃ
ដោយ:
ភ្នំពេញ៖ មន្ត្រីតាមបណ្តាខេត្តព្រំដែនជាង១,២ម៉ឺននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដែលជាដូសជំរុញ ដោយ​ខេត្តដែលផ្តើមចាក់មុនគេគឺខេត្តបន្ទាយមានជ័យ,ពោធិ៍សាត់,ឧត្តរមានជ័យ ព្រះវិហារ,បាត់ដំបង និងកោះកុង។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។​

 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមខេត្តទាំង៦ ដែលផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ​ដូសទី៣នេះ គឺខេត្តបន្ទាយមានជ័យ មាន៥.៤៣៧នាក់ ខេត្តពោធិ៍សាត់ មាន៤.៧៨៤នាក់, ឧត្តរមានជ័យ មាន៣៣៧នាក់, ​កោះកុង៩៥០នាក់,​ បាត់ដំបងមាន២៧០នាក់ និងព្រះវិហារមាន២៩៦នាក់។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ម្ជុលទី៣នេះ គឺសម្រាប់ផ្តល់អាទិភាពដល់មន្ត្រី​តាមបណ្តាខេត្តជាប់ព្រំដែន ​ប្រមាណពី៣ ទៅ៤ម៉ឺននាក់ ក្នុងនោះមានដូចជាមន្ត្រីកងពលធំ កងពលតូច វរសេនាតូច រាជអាវុធហត្ថ នគរបាល ពេទ្យជួរមុខ និងមន្ត្រីរាជការស៊ីវិលផ្សេងៗ។ 
 
ការចាក់វ៉ាក់សំាងកូវីដ-១៩ដូសទី៣ សម្រាប់មន្ត្រីតាមបណ្តាព្រំដែននេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩តាមបណ្តាព្រំដែន ជាពិសេសការប្រឈមនឹងមេរោគបំបន្លែងថ្មី ដែលតា។​
 
គិតត្រឹមថ្ងៃទី៩ ខែសីហា ពលរដ្ឋជាង៨,២លាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឬស្មើនឹង៥០,៩៥ភាគរយនៃផែនការចាក់វ៉ាក់សំាងកូវីដ-១៩ប្រជាពលរដ្ឋសរុប១៦លាននាក់។ ក្នុងចំណោមនោះ មានកុមារ និងយុវជន ចំនួនជាង២៧ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នៅដូសទី១។ នេះបើតាមរបាយការណ៍ដដែល៕ 
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
 មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com