ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាមេរិកផ្តល់ថវិកា៤លានដុល្លារឲ្យកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩
09, Aug 2021 , 2:18 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ថវិកា៤លានដុល្លារដែលអាមេរិក​នឹងផ្តល់ឲ្យកម្ពុជា​ សម្រាប់ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ គឺតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។

 
ជំនួយថវិកានេះ សម្រាប់កម្ពុជាគ្រប់គ្រងស្ថានការណ៍ ជាពិសេសបង្កើនការចាក់វ៉ាក់សាំង និងបង្កើនសមត្ថភាពធ្វើតេស្តរកជំងឺកូវីដ-១៩។ គិតមកដល់ពេលនេះ អាមេរិកបានផ្តល់ថវិកាចំនួន១១លានដុល្លារដល់កម្ពុជា សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ 
 
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា លោក W. Patrick Murphy បានថ្លែងថា ថវិកានេះ ក៏ជាចំណែកមួយសម្រាប់លើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធ ពង្រឹងជំនាញរបស់គ្រូពេទ្យ ក្នុងការមើលថែអ្នកជំងឺ និងរួមចំណែកស្តារសេដ្ឋកិច្ចឲ្យមានភាពល្អប្រសើរឡើង។ 
 
ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជាបានរៀបរាប់ដូច្នេះថា៖«ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើង​នៃ​ជំងឺ មាន​សារសំខាន់ណាស់ មិនត្រឹមតែ​ដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែ​ថែមទាំង​ដើម្បី​​ធានា​​​វិបុល​ភាព​នៃសេដ្ឋកិច្ច និងការពារសន្តិសុខ​របស់ប្រទេសយើងផងដែរ។ យើងមានមោទកភាព​ក្នុង​ការ​​ផ្តល់​ការគាំទ្រ​នេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគត​នៃសេដ្ឋកិច្ច​របស់​​​គេ»។   
 
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២មក រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាជាង១,៥៤ពាន់លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍលើផ្នែកសុខាភិបាល,បរិស្ថាន,កសិកម្ម,​វិស័យអភិបាលកិច្ច, ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ និង​កម្មវិធី​ដោះ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ​ផងដែរ​៕​
 

Tag:
 ថវិកា
 ​ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com