អត្ថបទពាណិជ្ជកម្ម
មានអេស៊ីលីដាម៉ូបាល អស់កង្វល់រឿងឆ្លងមេរោគនានា
09, Aug 2021 , 6:59 pm        
រូបភាព
គិតៗទៅ ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩នេះមក គឺទាំងអ្នកលក់ និងអ្នកទិញ មានការបារម្ភក្នុងការកាន់ក្រដាសប្រាក់ ព្រោះភ័យខ្លាចក្នុងការឆ្លងជំងឺដ៏កាចសាហាវនេះ។ ម្ចាស់អាជីវកម្ម រួមទាំងអតិថិជនកាន់តែច្រើន ក៏បានងាកមកប្រើអេស៊ីលីដាម៉ូបាលជំនួសវិញ សម្រាប់ការទូទាត់ទំនិញ និងថ្លៃសេវាដឹកជញ្ជូនផ្សេងៗ។
 
នៅពេលយើងមានអេស៊ីលីដាម៉ូបាល គឺជួយកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ រវាងអ្នកលក់ និងអ្នកទិញ ដូច្នេះយើងមិនសូវបារម្ភពីការឆ្លងជំងឺកូវីដ-១៩នេះដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើងទេ។
 
ជាមួយរបត់ថ្មីនៃយុគ្គសម័យឌីជីថលនេះ ខ្ញុំគិតថា ការទូទាត់បែបឌីជីថលនេះ នឹងនៅតែពេញនិយម និងជាទម្លាប់ថ្មីមួយ សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ទោះបីជាជំងឺកូវីដ-១៩នេះ ត្រូវបានសាបសូន្យក៏ដោយ។ នោះក៏ព្រោះតែការទូទាត់បែបឌីជីថល ដូចជាអេស៊ីលីដាម៉ូបាលនេះគឺយើងមិនសូវបារម្ភអំពីការឆ្លងមេរោគ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺការបញ្ចុះតម្លៃពីហាងផ្សេងៗ ដែលជាដៃគូសហការរបស់ធនាគារអេស៊ីលីដា។
  
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជន ក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។
 
អ្វីដែលកាន់តែពិសេស សម្រាប់ការទូទាត់បែបឌីជីថលនេះ ពេលយើងប្រើវា គឺមានអារម្មណ៍ថា ពិតជាទាន់សម័យ ទំនើប និងស៊ីវីល័យ ជាមួយហាងប្រេនៗទៀតផង។
 
សូមមើលវីដេអូ អំពីរបៀបទូទាត់ជាមួយអេស៊ីលីដាម៉ូបាល ដូចខាងក្រោមនេះ៖ 
 
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Acleda
© រក្សាសិទ្ធិដោយ thmeythmey.com