ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកម្រះ មានប្រយោជន៍អ្វីខ្លះ?
× ទឹកម្រះ អាចជួយសម្រួលដល់ចលនាក្រពះពោះវៀន ដូច្នេះ វាពិតជាអាចការពារ ជំងឺក្រពោះពោះវៀនបានផងដែរ។ការញ៉ាំទឹកម្រះជាទៀងទាត់ នឹងជួយកាត់បន្ថយការទល់លាមក ដែលបណ្តាលមកពីរបបអាហារមិនល្អ និងការញ៉ាំអាហារគ្មានជាតិសរសៃ។
ទឹកម្រះ អាចជួយបំបាត់ការឈឺចុកចាប់ ដោយសារការមករដូវខុសធម្មតា និងជួយរដូវមកទៀងទាត់ផងដែរ។ ក្រៅពីនេះ ទឹកម្រះ ក៏អាចជួយបំបាត់ការឈឺចុកចាប់ ការឡើងកន្ទួលលើស្បែក និងជួយព្យាបាលមុខរបួសផងដែរ។ វាត្រូវបានគេយកមកព្យាបាលជំងឺលើសសម្ពាធឈាម គ្រុនក្តៅ និងឈឺក្បាលផងដែរ។
អ្នកជំងឺទឹកនោមផ្អែមភាគច្រើន ក៏ជ្រើសរើសទឹកម្រះ មកជួយព្យាបាល និងគ្រប់គ្រងជំងឺរបស់ពួកគេដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com