COVID-19
ជាតិ
កូ​វីដ​-១៩៖​ឆ្លង​ថ្មី​៤៩៩នាក់ទៀត ខណៈអ្នកស្លាប់សរុបកើនជាង១៦០០នាក់ ​
10, Aug 2021 , 12:34 pm        
រូបភាព
​មនុស្ស​ចំនួន​៤៩៩នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ១២៥នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​៨៨២នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​១៧នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១០ ខែសីហា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨២.៨៩៨​នាក់ ក្នុងនោះ១២.២៣៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៧៧.០៣៧នាក់  និង​ស្លាប់​សរុប១.៦០២នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com