កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ វ៉ូវី​ណាម​កម្ពុជា​បាន​មេដា​យមាស​១ ប្រាក់​១ ទាំ​ងព្រឹក​ព្រលឹម​
21, Dec 2013 , 12:28 pm        
រូបភាព
ការប្រកួត​កន្លងមក​របស់ក្រុម​កីឡាវ៉ូវីណាម។ រូបថត NagaWorld-Kem Sovanna
ការប្រកួត​កន្លងមក​របស់ក្រុម​កីឡាវ៉ូវីណាម។ រូបថត NagaWorld-Kem Sovanna
លី បូ​រ៉ាមី ប្រាក់ សុ​វណ្ណ​នី សាន សុ​ជាតិ និ​ងប៉ាល់ ឆរស្មី បាន​រួម​គ្នានាំឲ្យកម្ពុជា​ទទួល​បាន​មេដាយ​មាស​ទី៧​ប្រចាំព្រឹត្តិ​ការណ៍​កីឡាស៊ី​ហ្គេមលើក​ទី​២៧ ដោយ​នៅថ្ងៃនេះ សមាជិក​ក្រុម​ជម្រើស​ជាតិ​វ៉ូវីណាម​ទាំង​៤រូបនេះ បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាងគេលើ​វិញ្ញាសាសម្តែង Mixed Weapon Self-Defence for Woman នៅកី​ឡដ្ឋាន Zayar Thiri។

 

ជ័យ​លាភីមេដាយមាស​របស់កម្ពុជា ធ្វើ​សម្រេច​បាន​២៧០ពិន្ទុ ខណៈក្រុមឥណ្ឌូនេស៊ី បាន​មេដាយ​ប្រាក់ (២៦៧ពិន្ទុ) ក្រុម​វៀតណាម​បាន​មេដាយ​សំរិទ្ធ (២៦៣ពិន្ទុ)។ ក្រុមឡាវ និងមីយ៉ាន់​ម៉ា បាន​ធ្លាក់​ចេញ​ពី​ការប្រកួត។  

មិន​ត្រឹម​តែប៉ុណ្ណេះ​ទេ កីឡា​ករ លី បូរ៉ាមី ដណ្តើម​បាន​មេដាយ​ប្រាក់​មួយ​ផង​ដែរលើ​វិញ្ញាសា Men’s Five Gates Form ជាមួយ​នឹង​ការ​រក​បាន​២៦៦ពិន្ទុ។ មេដាយមាស​បាន​លើ​កីឡាករមីយ៉ាន់ម៉ា (២៧០ពិន្ទុ) រីឯមេដា​យ​សំរិទ្ធ​បានលើ​កីឡាក​រ វៀត​ណាម (២៦៤ពិន្ទុ)៕  

© រក្សាសិទ្ធិដោយ thmeythmey.com