ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​មិន​គួរឲ្យ​ជឿ​សោះ ថា​គ្រឿង​ស្រវឹង អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន !!!
12, Aug 2021 , 10:59 pm        
រូបភាព
​ការស្រាវជ្រាវ​មួយ​ចំនួន បានឲ្យដឹងថា ថ្វី​បើ​គ្រឿង​ស្រវឹង គ្មាន​ទំនាក់ទំនង ឬ​សមាសធាតុ​ប្រឆាំង​នឹង​ជំងឺ និង​មិន​អាច​ព្យាបាល មូលហេតុ​របស់​ជំងឺ​ផ្តាសាយ​ក៏ដោយ តែ​ការ​ទទួលទាន​ក្នុង​កម្រិត​មធ្យម ពិតជា​មាន​ប្រសិទ្ធភាព​មួយចំនួន សម្រាប់​ការបង្ការ​ជំងឺផ្តាយ​សាយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ប្រើប្រាស់​គ្រឿង​ស្រវឹង ក្នុងពេល​មាន​ជំងឺ​ផ្តាសាយ ចូរ​កុំ​លេបថ្នាំ​អ្វី​ទាំងអស់​។

 
​ចូរ​ញ៉ាំ​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម
​ខណៈពេល​ដែល​គ្រឿង​ស្រវឹង មិន​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​នោះ តែ​ការ​ទទួលទាន​ក្នុង​កម្រិត​មធ្យម រយៈពេល​យូរ​ទៅៗ នឹង​ជួយ​បង្កើន​ភាពស៊ាំ ជំងឺ​ផ្តាសាយ​វិញ​។ ការសិក្សា​មួយ​របស់ Carnegie Mellon បាន​រកឃើញថា អ្នក​ញ៉ាំ​គ្រឿង​កម្រិត​មធ្យម មាន​ភាពស៊ាំ​កាន់តែខ្លាំង ពី​ការឆ្លង​ជំងឺ​ផ្តាសាយ​។ អ្វី​ដែល​ពិសេស​នោះ​គឺថា ស្រា ត្រូវបាន​គេ​ដឹងថា មាន​ប្រយោជន៍​ច្រើន ដោយសារ​តែ​ឥទ្ធិពល នៃ​សមាសធាតុ អង់​ទី​អុកស៊ី​ដង់​របស់​វា​តែម្តង ជាពិសេស ស្រា​ទំពាំងបាយជូរ​។ ហេតុដូច្នេះ​ហើយ ការ​ទទួលទាន​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម ក្នុង​រដូវ​ផ្តាសាយ មាន​ប្រយោជន៍​ណាស់ ក្នុង​ការបង្ការ​ជំងឺ​នេះ​។
ផឹក​គ្រឿង​ស្រវឹង ដើម្បី​បំបាត់​រោគសញ្ញា​
​បើសិន​ជា​អ្នក មិន​អាច​បង្ការ​ជំងឺ​ផ្តាសាយ​បានទេ អ្នក​ប្រហែលជា​អាច​បំបាត់ រោគសញ្ញា​របស់​វា​បាន តាមរយៈ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ខ្លះ​។ គ្រឿង​ស្រវឹង​អាច​កាត់បន្ថយ រោគសញ្ញា​នៃ​ការឈឺចាប់​ខ្លាំងក្លា ជំងឺ​ផ្តាសាយ បាន​បណ្តោះអាសន្ន​ដែរ ដូចជា ការ​ឈឺបំពង់ក ឈឺ​រាងកាយ និង​ភាព​អួអាប់​ក្នុង​ខ្លួន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យក​ល្អ គួរតែ​យល់ថា គ្រឿង​ស្រវឹង​មិន​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​ទេ ប៉ុន្តែ​វា​អាច​បន្ថយ​រោគសញ្ញា​។
 
  • ​ចូរ​ចាំ​ថា នៅពេល​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​បំបាត់​រោគសញ្ញា​ជំងឺ​ផ្តាសាយ​នោះ អ្នក​គួរតែ​ញ៉ាំ​ទឹក​បន្ថែមទៀត ដើម្បី​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។
  • ​មិន​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​ផង និង​ផឹក​គ្រឿង​ស្រវឹង​ផង​ឡើយ ព្រោះ​វា​អាច​មាន​ប្រតិកម្ម​ជាមួយគ្នា និង​គ្រោះថ្នាក់​បាន​។
​ប្រើ​គ្រឿង​ស្រវឹង ដើម្បី​ជួយ​ដល់​ការ​គេង​
​ការ​គេ​ង​បាន​ច្រើន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​យកឈ្នះ ជំងឺ​ផ្តាសាយ និង​ឲ្យមាន​អារម្មណ៍ល្អ​ឡើងវិញ​។ អ្នក​គួរតែ​គេង​ឲ្យបាន ៨ ទៅ ១០ ម៉ោង​ក្នុង​មួយ​យប់ នៅពេល​មាន​ជំងឺ​ផ្តាសាយ​។ ជា​អ​កុសល្យ រោគ​សញ្ញា​ជាច្រើន របស់​ជំងឺ​ផ្តាសាយ​នេះ គឺ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់ នឹង​មិន​អាច​ឲ្យ​អ្នកជំងឺ គេ​ង​បាន​ស្រួល​ឡើយ​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា តឹង​ច្រមុះ ឈឺ​ខ្លួន ឬ​អស់កម្លាំង​ល្ហិតល្ហៃ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេលយប់ ប្រហែល​ជា​ល្អ ចំពោះ​ការ​គេង​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​គ្រឿង​ស្រវឹង ដើម្បី​គេង​រយៈពេល​យូរ​ឡើយ ព្រោះ​វា​អាច​នឹង​ក្លាយទៅជា​ទម្លាប់​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com