អត្ថបទពាណិជ្ជកម្ម
តោះ! តោះ! ញុំាភីហ្សាហាត់ (Pizza Hut) ជាភីហ្សាដើមរបស់សហរដ្ឋអាមេរិកបានមកដល់ខ្មែរហើយ
12, Aug 2021 , 5:25 pm        
រូបភាព
 ភីហ្សាហាត់ ដែលជាម៉ាករបស់សហរដ្ឋអាមេរិក ដែលមានដើមកំណើតតាំងពីឆ្នាំ 1958 មានជាង 18.700 ហាង និង109ប្រទេស ជុំវិញពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ នៅតំបន់ផ្សារទួលទំពូង។

ទន្ទឹងរង់ចាំយូរហើយ! គ្រាន់តែបើកភ្លាម ត្រូវតែទៅញុំាភ្លាម ជាមួយភីហ្សាដែលមានរសជាតិឈ្ងុយឆ្ងាញ់ ម្សៅសំបកស្រស់ៗ មានស្តង់ដារ។ ចំណែកហាងរចនាជាដំបូលបែបខ្មែរ ប្លែកភ្នែក បរិយាកាសខាងក្នុងស្រស់ស្រាយ មានអនាម័យ សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់។
 
តើក្រុមហ៊ុនមួយណា ជាម្ចាស់សិទ្ធិម៉ាក ភីហ្សាហាត់ មួយនេះ? ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ជាអ្នកទទួលសិទ្ធតែមួយគត់ ដែលនាំយកម៉ាកភីហ្សាដ៏ល្បីនេះ មកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប មានបទពិសោធន៍ ១៧ឆ្នាំ ក្នុងវិស័យភោជនីយដ្ឋាន ហើយរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់បច្ចុប្បន្ន។ 


 
បានជួបជាមួយរបស់លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឲ្យដឹងថា៖«តួនាទីរបស់ ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប គឺធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវអារហារល្អ មានគុណភាព អនាម័យតាមបែបស្តង់ដារ បង្កើតភាពស៊ីវីល័យជូនដល់ប្រជាជនកម្ពុជា ដែលមមាញឹកនឹងការងារប្រចាំថ្ងៃ ហើយតាមរយៈការនាំយកភីហ្សាម៉ាកល្បីនេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបង្កើតការងារជូនដល់ប្រជាជនកម្ពុជាជាច្រើននាក់»។
 
គួរបញ្ជាក់ផងដែរថា ហាងរបស់ភីហ្សាហាត់ដំបូងគេបង្អស់ មានចម្ងាយពីផ្សារទួលទំពូងប្រហែល ២០០ម៉ែត្រ ដែលមានអាសយដ្ឋាន ផ្ទះលេខ165 ផ្លូវ 156 សង្កាត់ទួលទំពូង1ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ទំនាក់ទំនងតាមរយៈទូរសព្ទ 023 890 890 រឺ ហ្វេសប៊ុក Pizza Hut Cambodia រឺ ដោនឡូតកម្មវិធី pizzahut kh ក្នុងទូរស័ព្ទដៃ Android រឺ IOS ដើម្បីទទួលបានភាពងាយស្រួល ក្នុងការកម្ម៉ង់ និងទទួលបានប្រូម៉ូសិនពិសេសៗ៕
 











(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com