COVID-19
ជាតិ
ផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ មួយសប្ដាហ៍ទៀត
12, Aug 2021 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សម្រេចផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស មួយសប្ដាហ៍បណ្តោះអាសន្នទៀត រហូតដល់១៩ ខែសីហា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែសីហា ។


ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះ ក្រសួងទេសចរណ៍បានប្រាប់មន្ត្រីនៅតាមរាជធានី-ខេត្ត ឱ្យចុះតាមដានត្រួតពិនិត្យកិច្ចការនេះ ដោយមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ណាមួយ នៅតាមរមណីយដ្ឋាន សហគមន៍ គោលដៅនិងកន្លែងដែលមានសក្តានុពលទេសចរណ៍ នៅក្នុងមូលដ្ឋានខ្លួនឡើយ ក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននេះ។
 
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៣,៨៣៩នាក់ ក្នុងនោះ១២,៤៣៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៧៨,៤៣១នាក់  និងស្លាប់សរុប១,៦៣៤នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំងនោះ ក៏មានអ្នកកើតមេរោគបំប្លែងថ្មី ប្រភេទDeltaនេះ ៤២៩នាក់ នៅរាជធានី-ខេត្តចំនួន១៧៕
 

Tag:
 ទេសចរណ៍
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com